ព័ត៌មានជាតិ
ក្រសួងការងារ ប្រជុំផ្សព្វផ្សាយ «របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦»
ភ្នំពេញ ៖ នាវិមាន ៧មករា នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស ប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌចំការមន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ «របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦» របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលមានសមាសភាពសមាជិកគណបក្សចូលរួមប្រមាណ ២០០រូប មកពីគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គណៈកម្មាធិការគណបក្សខណ្ឌចំការមន និងគណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ។

កិច្ចប្រជុំបានផ្សព្វផ្សាយសម្រាប់ជាមូលដ្ឋានក្តាប់ជាប់នូវសភាពការណ៍អន្តរជាតិ សភាពការណ៍ក្នុងប្រទេស និងទិសដៅរបស់គណបក្ស ដើម្បីយកទៅផ្សព្វផ្សាយបន្តដល់គណបក្សគ្រប់ថ្នាក់ ក្នុងការធានាដល់ការកសាងស្មារតីសតិអារម្មណ៍របស់សមាជិកគណបក្សក៏ដូចជាប្រជាពលរដ្ឋឱ្យបន្តជឿជាក់លើរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលអាចដឹកនាំប្រទេសទោះបីត្រូវប្រឈមនឹងការលំបាក និងឧបសគ្គយ៉ាងច្រើនទាំងកត្តាខាងក្នុង និងកត្តាខាងក្រៅយ៉ាងណាក្តី រួមទាំងការបង្កសង្គ្រាមឈ្លានពានដោយយោធាថៃ ដែលប្រការនេះបានបង្ហាញច្បាស់នូវការរួបរួមនៃកម្លាំងជាតិរឹងមាំក្នុងការការពារ និងកសាងមាតុភូមិ។

នាឱកាសនោះ លោក ហេង សួរ បានថ្លែងការកោតសរសើរ និងវាយតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ក្រុមការងារគណបក្សរហូតសម្រេចសមិទ្ធផលគួរជាទីមោទក ជូនប្រជាពលរដ្ឋមូលដ្ឋាន និងសង្គមជាតិ ក៏ដូចជាគណបក្សផងដែរ។ ទន្ទឹមនឹងនេះ ត្រូវសិក្សាវាយតម្លៃរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព សម្រាប់ជាមូលដ្ឋានរៀបចំផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ជាពិសេសការយកចិត្តទុកដាក់ដល់មុខសញ្ញាប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដើម្បីផ្តល់ការគាំទ្រជួយដោះស្រាយការលំបាករបស់ពួកគាត់ យកចិត្តទុកដាក់លើការងារចលនានារី យុវជន កម្មករនិយោជិត និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីឱ្យពួកគាត់ទទួលបាននូវឱកាសបណ្តុះបណ្តាលជំនាញ និងឱកាសទទួលបានការងារសមរម្យ។

ជាចុងក្រោយ លោក ហេង សួរ ក៏បានដាស់តឿនឱ្យមន្រ្តីគណបក្សត្រូវប្រកាន់ខ្ជាប់ជំហរ “ហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ” ហេីយត្រូវចងចាំពាក្យស្លោករបស់គណបក្ស គឺ “ពេលនៅឱ្យប្រជាជនស្រឡាញ់ ពេលចេញឱ្យប្រជាជនរឭក”៕







-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


