Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យបញ្ជាក់ថា តេឡេក្រាមឈ្មោះ  “OCIC ក្រុមហ៊ុនវិនិយោគ” គឺជាក្រុមឆបោក និងស្នើឱ្យពលរដ្ឋប្រុងប្រយ័ត្ន

បានផុស

នៅ

នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមអ្នកនាំពាក្យនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានចេញសេចក្តីប្រកាសថា កន្លងមកមានជនខិលខូចបានបង្កើតក្រុមតេឡេក្រាមឈ្មោះ “OCIC ក្រុមហ៊ុនវិនិយោគ” និងឈ្មោះប្រហាក់ប្រហែល ដើម្បីឱ្យពលរដ្ឋធ្លាក់ក្នុងការឆបោកតាមអនឡាញ ដោយបានយករូបភាព និងឈោ្មះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. ថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាល បុគ្គលល្បីៗ និងអ្នកប្រើប្រាស់បណ្តាញសង្គម ដោយគ្មានការអនុញ្ញាត ទៅបង្កើតគណនីក្លែងក្លាយ សម្រាប់គាំទ្រសកម្មភាពប្រព្រឹត្តិបទល្មើសរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែល បានឱ្យដឹងទៀតថា គណនីតេឡេក្រាមទាំងនោះ បានបង្កើតសេណារីយ៉ូប្រឌិតផ្សព្វផ្សាយរូបភាព ប្រតិបត្តិការធនាគារ ក្រដាស់ប្រាក់ គ្រឿងអលង្ការ និងសកម្មភាពផ្សេងៗ ដោយអះអាងថា ការផ្ទេរប្រាក់វិនិយោគទៅក្រុមខ្លួន បានផលចំណេញខ្ពស់ក្នុង រយៈពេលខ្លី។ ការទាក់ទាញឱ្យជនរងគ្រោះធ្លាក់ក្នុងអន្ទាក់នៃការឆបោកនេះ បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ជារៀងរាល់ថ្ងៃ ក្នុងបណ្តាញ Telegram ដូចរូបភាពជូនភ្ជាប់ក្នុងឧបសម្ព័ន្ធ។ ហេតុនេះ ដើម្បីកុំឱ្យមានការយល់ច្រឡំ ក្រុមអ្នកនាំពាក្យនៃ ក.អ.ក. បញ្ជាក់ថា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី មិនមានជាប់ពាក់ព័ន្ធជាមួយក្រុមឆបោកខាងលើឡើយ។

ទន្ទឹមនោះ ក្រុមអ្នកនាំពាក្យនៃ ក.អ.ក. បានអំពាវនាវដល់អជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដែល ក.អ.ក. កំពុងសហការយ៉ាងជិតស្និត បន្តជំរុញពន្លឿនចាត់វិធានការលើករណីនេះ។ ជាមួយគ្នានេះ ក.អ.ក. អំពាវនាវដល់សាថារណជន មេត្តាប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយពាក់ព័ន្ធនឹងការវិនិយោគដែលគ្មាន អត្តសញ្ញាណច្បាស់លាស់ និងសូមរាយការណ៍ទៅកាន់សមត្ថកិច្ចប្រសិនបើបានជួបប្រទះករណីសង្ស័យ។

បន្ថែមពីនេះ ក.អ.ក. ក៏បានសំណូមពរដល់ បណ្តាញសារព័ត៌មាន ចូលរួមជាមួយសមត្ថកិច្ច ក្នុងការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង ជាសាធារណៈ ឱ្យបានទូលំទូលាយអំពីវិធីកំណត់អត្តសញ្ញាណនៃការឆបោក និងវិធីបង្ការការពារផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម