Connect with us

ព័ត៌មានជាតិ

ចេញ​អូប័រ​មួយ​គ្រឿង ទៅ​ដឹក​ស្រ្តី​ឆ្លង​ទន្លេ​ពី​លើ​កោះ មក​ដីគោក

បានផុស

នៅ

ខេត្តព្រះសីហនុ៖ នៅម៉ោងប្រមាណ១២ ថ្ងៃទី​២៣ ខែ​មេសា​ ឆ្នាំ​២០២១​ អូប័រពេទ្យមួយគ្រឿងរបស់ក្រុមហ៊ុន GTVC បាន​ចេញ​ទៅទទួលយកស្ត្រី ជាប្រពលរដ្ឋរស់នៅក្រុងកោះរ៉ុង កំពុងឈឺពោះសម្រាលកូន បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ឧកញ៉ា ទៀ វិចិត្រ ម្ចាស់ក្រុមហ៊ុន GTVC ស្រ្តីដែលឈឺពោះសម្រាលកូននោះមាន ឈ្មោះ យឹម ស្រីនាង អាយុ២២ឆ្នាំ មានប្តីឈ្មោះ ប៉ែន ទិតសបុណ អាយុ៣០ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បច្ចុប្បន្ន ស្រ្តីឈឺពោះសម្រាលកូន ត្រូវបានបញ្ជូនតាមអូប័រពេទ្យមកកាន់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្ត​ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម