ព័ត៌មានអន្ដរជាតិ
អតីតប្រធានាធិបតីអាមេរិក ចូ បៃដិន កើតជំងឺមហារីកធ្ងន់ធ្ងរ
អតីតប្រធានាធិបតីអាមេរិក ចូ បៃដិន ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាកើតជំងឺមហារីកក្រពេញប្រូស្តាតធ្ងន់ធ្ងរ ខណៈក្រុមគ្រួសាររបស់លោកកំពុងពិចារណាលើជម្រើសនៃការព្យាបាល។

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃចន្ទទី១៩ខែឧសភាឆ្នាំ២០២៥ ជំងឺមហារីកក្នុងខ្លួនលោក បៃដិន ត្រូវបានរកឃើញក្នុងអំឡុងការពិនិត្យសុខភាពជាប្រចាំ កាលពីថ្ងៃសុក្រសប្តាហ៍មុន ប៉ុន្តែព័ត៌មានទើបតែប្រកាសនៅថ្ងៃចន្ទប៉ុណ្ណោះ។
ជុំវិញរឿងនេះ ការិយាល័យរបស់លោកបានចេញសេចក្តីថ្លែងការណ៍ថា មហារីកនេះបានរាលដាលដល់ឆ្អឹងទៅហើយ។ វាជាប្រភេទធ្ងន់ធ្ងរដែលកំណត់មាត្រដ្ឋានដោយពិន្ទុ Gleason ៩ លើ ១០។

ក្រោយជ្រាបពីពត៌មាននេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញក្តីសោកសៅ ដោយបង្ហោះសារលើបណ្តាញសង្គម Truth Social ថា «យើងសូមជូនពរដល់លោកជំទាវ Jill និងក្រុមគ្រួសារ និងសូមជូនពរឲ្យលោក ចូ ឆាប់ជាសះស្បើយនិងជោគជ័យ»។

មហារីកក្រពេញប្រូស្តាត គឺជាមហារីកទូទៅបំផុតទីពីរ ដែលកើតលើបុរស បន្ទាប់ពីមហារីកស្បែក។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC), បុរស១៣នាក់ក្នុងចំណោម១០០នាក់ នឹងវិវត្តទៅជាជំងឺមហារីកក្រពេញប្រូស្តាតនៅពេលណាមួយក្នុងជីវិត។
សូមជម្រាបថា កន្លងមក លោកបៃដិនបានទទួលការព្យាបាលជំងឺមហារីកស្បែកដោយជោគជ័យ ម្តងរួចមកហើយ។ កាលពីឆ្នាំ២០២៣ពោលគឺពេលកាន់តំណែងជាប្រមុខសេតវិមាន គាត់មានចេញដំបៅនៅលើទ្រូង ក្នុងអំឡុងពេលពិនិត្យរាងកាយប្រចាំឆ្នាំ។
គ្រូពេទ្យរបស់គាត់នៅពេលនោះបញ្ជាក់ថា វាគឺជាមហារីកកោសិកា Basal ដែលជាប្រភេទមួយនៃជំងឺមហារីកស្បែកទូទៅបំផុត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


