ព័ត៌មានជាតិ
ឃាត់ខ្លួនមនុស្ស១៤នាក់ ជួបជុំផឹកស៊ី និងលេងល្បែងស៊ីសង បំពានវិធានការណ៍បិទខ្ទប់
កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បានចុះឃាត់ខ្លួនមនុស្សចំនួន១៤នាក់ ដែលជួបជុំលេងល្បែង និងផឹកស៊ីល្មើសបម្រាមដែលដាក់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ខេត្តកណ្តាលបិទខ្ទប់ដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩ ។

ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៦និង៤៥នាទី ព្រលប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យទាំង១៤នាក់ ត្រូវបានយកទៅធ្វើតេស្ដរកជំងឺកូវីដ១៩ និងធ្វើចត្តាឡីស័កនៅព្រែកព្នៅ ចំណែកម៉ូតូ៣គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ហើយពេលចប់ការធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕
អត្ថបទ ៖ ឌីរៀ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


