Connect with us

ព័ត៌មានជាតិ

ស្នងការខេត្តសៀមរាប ចាត់កម្លាំងចុះលាងសម្អាតតាមដងផ្លូវសំខាន់ៗក្នុងក្រុងក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មី

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បានចាត់កម្លាំងចុះអនុវត្តសកម្មភាពបាញ់ទឹកលាងសម្អាតនៅតាមបណ្តោយផ្លូវសំខាន់ៗ ក្នុងក្រុងសៀមរាប ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាត់កម្លាំងចូលរួមសហការណ៍ជាមួយសាលាក្រុងសៀមរាប ចុះអនុវត្តសកម្មភាព បាញ់ទឹកលាងសម្អាតនៅតាមបណ្តោយផ្លូវសំខាន់ៗ ក្នុងក្រុងសៀមរាប ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ក្នុងការលាងសម្អាតនេះដើម្បីកាត់បន្ថយធូលីដី និងការការពារគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយសារផ្លូវរអិល ក៏ដូចជាការចូលរួមថែរក្សាអនាម័យបរិស្ថាន បង្កើតបរិយាកាសស្រស់ស្អាត សម្រាប់បងប្អូនប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរជាតិ អន្តរជាតិផងដែរ។

ជាមួយគ្នាផងដែរ សូមអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមថែរក្សាអនាម័យបរិស្ថាន ដោយមិនបោះសំរាមចោលអនាធិបតេយ្យ និងគោរពតាមបទបញ្ជារបស់អាជ្ញាធរ ដើម្បីរួមចំណែករក្សាសណ្តាប់ធ្នាប់ និងសោភ័ណភាពទីក្រុងឲ្យបានល្អប្រសើរឡើងជាបន្តបន្ទាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម