កូវីដ-១៩
កំហុសឆ្គងមួយចំនួននៃការប្រើជែលលាងសំអាតដៃខុស ជាពិសេសក្នុងអំឡុងកូវីដ
មនុស្សមួយចំនួនច្រើនតែខ្ជិលលាងដៃ ហើយប្រើជែលជំនួសដោយគិតថា ជែលក៏អាចសម្លាប់មេរោគបានទាំងស្រុងដែរ។ សូមចាំថា អនាម័យដៃអាចធ្វើបានច្រើន ដូចជាលាងដៃជាមួយសាប៊ូ ប្រើអាកុលឬជែល។ ទោះមានជម្រើសយ៉ាងណា ក៏មានអ្នកខ្លះបានប្រើជែលខុស ហើយអាចនាំមេរោគចូលក្នុងខ្លួនបានថែមទៀត។
១ មិនព្រមលាងដៃពេលប៉ះអ្វីមួយឬចេញពីបន្ទប់ទឹក

វេជ្ជបណ្ឌិតStephen Loyd (MD Loyd) ប្រធានផ្នែកវេជ្ជសាស្ត្រនៅក្រុមហ៊ុន JourneyPure មានប្រសាសន៍ថា“ ដៃដែលមានអនាម័យគឺជាដៃដែលត្រូវបានលាងសំអាតជាមួយទឹកសាប៊ូ” ។ ហើយការលាងដៃរយៈពេល ២០ វិនាទីគឺដូចប្រឆាំងនឹងមេរោគ។ ដូចគ្នានេះបើអ្នកមិនលាងដៃ ហើយប្រើជែលសុទ្ធ ក៏មិនអាចជួយសម្លាប់មេរោគបានស្អាតដែរ។
២ ប្រើជែលខុសទិសដៅ

កំហុសមួយទៀតគឺថាមនុស្សប្រើជែលឲ្យតែបានៗប៉ុណ្ណោះ ដោយគ្រាន់តែលាបឲ្យសើមដៃរួចស្រេច។ ការប្រើជែលបានត្រឹមត្រូវចាំបាច់ណាស់ក្នុងពេលនេះ គឺត្រូវដាក់វានៅចន្លោះម្រាមដៃក៏ដូចជានៅក្រចកដៃ ដើម្បីឲ្យអនាម័យបានចែកចាយទៅដៃស្មើៗគ្នា។
៣ ប្រើញឹកញាប់ពេក

វេជ្ជបណ្ឌិត Rhonda Kalasho និយាយថា“ ជែលមិនត្រឹមសម្លាប់បាក់តេរីអាក្រក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាក់តេរីល្អៗ ដែលអាចធ្វើឲ្យស្បែកឆាប់ស្ងួត។ ការប្រើជែលញឹកក៏ជាកំហុសឆ្គងមួយសម្រាប់ដៃរបស់អ្នកដែរ។
៤ ប្រើជែលមានជាតិអាកុលតិចពេក

លោក Husain មានប្រសាសន៍ថា“ ជែលគួរតែមានជាតិអាល់កុលយ៉ាងហោចណាស់ ៦០ ភាគរយ។ ការប្រមូលផ្ដុំជាតិអាល់កុលកាន់តែខ្ពស់ វាកាន់តែមានប្រសិទ្ធភាពទ្វេគុណ” ។
៥ មិនទុកឲ្យជែលស្ងួតតាមធម្មជាតិ

កំហុសទូទៅដែលមនុស្សធ្វើគឺនៅពេលប្រើជែល ពួកគេមិនបានជូតឬទុកឲ្យវាស្ងួតសិន សឹមចាប់កាន់របស់ប្រើប្រាស់ ។
៦ ប្រើសន្សំសំចៃខ្លាចជែលអស់

នេះក៏ជាបញ្ហាមួយដែរចំពោះអ្នកខ្លះ គឺមានទម្លាប់ប្រើជែលសន្សំសំចៃឬប្រើបរិមាណតិចជាងធម្មតា ដើម្បីឲ្យវានៅរក្សាបានយូរ។ ការប្រើរបៀបនេះមិនអាចសម្លាប់មេរោគបានដូចការរំពឹងទុកទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖.eatthis
ចុចអាន៖អ្នកជំនាញព្រមានគ្រោះថ្នាក់ដោយសារប្រើជែលលាងដៃញឹកញាប់ពេក
ចុចអាន៖អាល់កុល ឬជែល លាងសម្អាតដៃបាន តែហ៊ានបាញ់លើរាងកាយប្រយ័ត្នគ្រោះថ្នាក់ធំ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


