Connect with us

ព័ត៌មានជាតិ

វិនាទី​ជួយសង្គ្រោះ​ជីវិត សម្អាត​ដៃ​របស់​អ្នក Seconds Saves Lives-Clean Your Hands

បានផុស

នៅ

​យុទ្ធនាការ “​ជួយសង្គ្រោះ​ជីវិត​-​សម្អាត​ដៃ​របស់​អ្នក​” ធ្វើ​ទ្បើង​ជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី៥ ខែឧសភា ដោយមាន​ការចូលរួម​ពី​មជ្ឃដ្ឋាន​ជុំវិញ​ពិភពលោក​។ យុទ្ធនាការ​នេះ​បាន​បង្កើត​ទ្បើង​ក្នុង​ឆ្នាំ ២០០៩ ដោយ​អង្គការ​សុខភាព​ពិភពលោក​ដើម្បី​ឈានទៅរក​គោលដៅ​នៃ​ការថែរក្សា​អនាម័យ​ដៃ និង លើកទឹកចិត្ត​ឱ្យ​មនុស្ស​គ្រប់គ្នា​ចូលរួម​អនុវត្ត​ទាំង​អស់​គ្នា​ ដោយ​ប្រើប្រាស់​វិធី​នៃ​ការ​សម្អាត​ដៃ​ត្រឹមត្រូវ​ប្រកបដោយ​ប្រសិទ្ធភាព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​ថ្ងៃទី​៥ ខែ​ឧសភា បានរៀបចំ​យុទ្ធនាការ ”​ទិវា​អនាម័យ​ដៃ​ពិភពលោក​” គោលដៅ​ដើម្បី​លើកកម្ពស់​សុវត្ថិភាព​អនាម័យ​ជាស​កល ជាពិសេស​អំទ្បុ​ង​ពេល​កំពុង​មានការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​ជុំវិញ​ពិភពលោក​។ កម្មវិធី​នេះ​ធ្វើឡើង​តាមរយៈ Zoom មានការ​ចូលរួម​ពី​ភ្ញៀវកិត្តិយស និង​បុគ្គលិក​ក្រុមហ៊ុន​គ្រ​ប់ម​ជ្ឃ​ដ្ឋា​ន​សរុប​ជាង ១២០ នាក់​ដែលមាន​ឆន្ទៈ​ដោយ​ឥត​លក្ខខណ្ឌ ចូល​រួម​គាំទ្រ ផ្សព្វផ្សាយ​ការយល់ដឹង និង​សារៈសំខាន់​នៃ​យុទ្ធនាការ​នេះ​ទូទាំង​ពិភពលោក​។ អំឡុងពេល​នៃ​ដំណើរការ​កម្មវិធី យើង​បាន​គោរព​អញ្ជើញ​អ្នកចូលរួម​ទាំងអស់ អនុវត្ត​នូវ​ការលាង​សម្អាត​ដៃ​ជាក់ស្តែង ជាមួយនឹង​វិធី​នៃ​ការសម្អាត​អនាម័យ​ដៃ​ត្រឹមត្រូវ​រយៈពេល ២០​វិនាទី ។ សានី​ស្វី​ស​ខេ​ម​បូ​ឌា ជា​ក្រុមហ៊ុន​ឈានមុខ​នៃ​ផ្នែក​ដំណោះស្រាយ​អនាម័យ​សុវត្ថិភាព​។ សានី​ស្វី​ស មាន​កិត្តិយស​ដែល​បាន​ចូលរួម​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ទិវា​អនាម័យ​ដៃ​ពិភពលោក​២០២១​។​

​លោក Lim Say Chung បាន​មានប្រសាសន៍ថា​“ អនាម័យ​ដៃ គឺជា​ដំណោះស្រាយ ក៏ដូចជា​មធ្យោបាយ​ងាយស្រួល​មួយ​ដើម្បី​ជួយ​ថែរក្សា​សុខភាព និង​ជួយ​កាត់បន្ថយ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​។ ក្រុមហ៊ុន សំណូមពរ​ដល់​បុគ្គលិក អ្នកជំងឺ អ្នក​ថែទាំ និង​អ្នកដំណើរ​ចូលរួម​ទប់ស្កាត់​ការឆ្លង​ជំងឺ ដោយ​ធ្វើការ​សម្អាត​អនាម័យ​ដៃ​ឲ្យ​បាន​ទៀងទាត់ និង​តាម​វិធីសាស្ត្រ​ត្រឹមត្រូវ​ប្រកបដោយ​ការ​យកចិត្តទុកដាក់​។

​នៅក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ការអនុវត្ត​អនាម័យ​ដៃ​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ការពារ​ហានិភ័យ​នៃ​ការឆ្លង​ ដែល​ជា​ផ្នែក​មួយ​នៃ​ការគ្រប់គ្រង​សុខភាព​សាធារណៈ និង​ការឆ្លង​មេរោគ​។ អនាម័យ​ដៃ​ប្រកបដោយ​ប្រសិទ្ធភាព​ក៏​អាច​ការពារ​ការឆ្លង​ណាមួយ​ទាក់ទង​ការរីក​រាលដាល​របស់​មេរោគ និង​ការ​គំរាមកំហែង​ដល់​សុខភាព​ផង​ដែរ​។ ដូច្នេះ​ការចូលរួម​ក្នុង​យុទ្ធនាការ ទិវា​អនាម័យ​ដៃ​នៅ​ថ្ងៃទី​៥ ឧសភា ​គឺ​ពិត​ជា​មាន​សារៈសំខាន់ ដើម្បី​ជួយ​ទ្រទ្រង់​ការលើកកម្ពស់​នៃ​សកម្មភាព​អនាម័យ ជា​មូលដ្ឋាន​យ៉ាង​ចាំបាច់​សម្រាប់​មនុស្ស​គ្រប់គ្នា​ចូរ​អនុវត្ត​។​

​សានី​ស្វី​ស​ខេ​ម​បូ​ឌា លើកទឹកចិត្ត​ឱ្យ​អ្នក​ទាំងអស់គ្នា​ស្វែងយល់​កាន់តែច្បាស់​ពី​វិធីសាស្ត្រ​នៃ​ការសម្អាត​ដៃ​ត្រឹមត្រូវ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ជួយ​កាត់បន្ថយ​ការឆ្លង​រាលដាល​នៃ​ជំងឺ​។ ជាពិសេស រយៈពេល​ត្រឹមតែ​ពីរ ឬ​បី​វិនាទី​នៃ​ការសម្អាត​អនាម័យ​ដៃ​របស់​អ្នក វា​អាចជួយ​សង្គ្រោះ​ជីវិត​អ្នក​បាន។ យើងទាំងអស់គ្នា​អាច​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ ដោយ​ថតរូប ឬ វីដេអូ​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​អ្នក ឬ​ចូលរួម​តាម​កម្មវិធី​នានា​ដែល​មជ្ឈដ្ឋាន​ជុំវិញ​ពិភពលោក​បាន​រៀប​ចំ​ធើ្វ​ទ្បើង​៕

​ស្វែងយល់​បន្ថែម​ពីសា​នី​ស្វី​ស​ខេ​ម​បូ​ឌា​៖

​ហេ្វ​ស​ប៊ុ​ក​៖ @saniswisskh

​ទំនាក់ទំនង​លេខ​៖ 015 230 666

​គេហទំព័រ​៖ www.saniswisscambodia.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម