ព័ត៌មានជាតិ
អ្នកនាំពាក្យរដ្ឋាភិបាលថា កម្ពុជាជាប្រទេសដែលប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកអនឡាញយ៉ាងសកម្មបំផុត
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មានមួយអំពាវនាវឱ្យសហគមន៍អន្តរជាតិ មេត្តាទទួលស្គាល់ និងគាំទ្រកម្ពុជាក្នុងការលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការអំពាវនាវនេះគឺបន្ទាប់ពីស្ថាប័នព័ត៌មានអន្តរជាតិជាបន្តបន្ទាប់បានចុះផ្សាយពីឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា រួមទាំងទណ្ឌកម្មថ្មីពីសហរដ្ឋអាមេរិកលើសមាជិកព្រឹទ្ធសភាមួយរូបផងដែរ។
ក្នុងសេចក្ដីប្រកាសព័ត៌មានថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ពីការខិតខំទាំងអំបាលម៉ានរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកអនឡាញ និងការប្ដេជ្ញាខ្ពស់ក្នុងការការបំផ្លាញបណ្ដាញឧក្រិដ្ឋកម្មទាំងមូល។

ក្នុងលិខិតនោះបានសរសេរថា៖ «កម្ពុជាមិនមែនជាគោលដៅឧក្រិដ្ឋកម្មទេ ប៉ុន្តែជាប្រទេសដែលកំពុងដឹកនាំការប្រយុទ្ធប្រឆាំងយ៉ាងតឹងរ៉ឹង និងសកម្មបំផុតមួយក្នុងតំបន់»។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាក៏បានរៀបរាប់ពីសកម្មភាពមួយចំនួនរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកអនឡាញនេះផងដែរដោយមានទាំងបទបញ្ជា មានទាំងឆន្ទៈ និងការប្ដេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រី ព្រមទាំងការបង្កើតនូវលិខិតបទដ្ឋានគតិយុត្តិជាច្រើនដើម្បីធានាដល់ការអនុវត្តរបស់អាជ្ញាធរ សហការជាមួយបណ្ដាប្រទេសជាដៃគូរ អង្គការអន្តរជាតិ និងយន្តការពហុភាគីដើម្បីស្រាវជ្រាវបង្ក្រាប បញ្ជូនជនសង្ស័យ និងជួយសង្គ្រោះជនរងគ្រោះពីអំពើឧក្រិដ្ឋនេះថែមទៀត។

ក្នុងសេចក្ដីប្រកាសនោះបានបញ្ជាក់បន្ថែមថា៖ «សម្ដេចធិបតី បានបញ្ជាក់ថាច្បាប់មានហើយ ដូច្នេះត្រូវតែអនុវត្តឱ្យបានម៉ត់ចត់ និងឱ្យមានប្រសិទ្ធភាពដោយមិនបន្ធូរដៃ និងដោយគ្មានការលើកលែងឡើយ ពោលគឺមិនបញ្ឈប់ត្រឹមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ដូចដែលមានមតិមួយចំនួនបានលើកឡើងនោះឡើយ»។
ជាការកត់សម្គាល់ការឆ្លើយតបរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាពេលនេះគឺបន្ទាប់ពីស្ថាប័នព័ត៌មានអន្តរជាតិមួយចំនួនបានចុះផ្សាយពីឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា ដោយក្នុងនោះមានទាំងហៅឈ្មោះប្រទេសកម្ពុជា ថាជា Scambodia ។ ដោយឡែករតនាគារសហរដ្ឋអាមេរិកកាលពីយប់ថ្ងៃទី២៣ ខែមេសា បានប្រកាសដាក់ទណ្ឌកម្មសមាជិកព្រឹទ្ធសភាមួយមួយរូប និងបណ្ដាញពាក់ព័ន្ធផ្សេងទៀតជុំវិញឧក្រិដ្ឋកម្មឆបោកអនឡាញសំដៅទៅពលរដ្ឋអាមេរិកផងដែរ។

បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ រហូតមកដល់ពាក់កណ្ដាលខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានជាង២៥០ករណី ក្នុងនោះបង្ក្រាបទីតាំងកាស៊ីណូបាន៩១ទីតាំង កសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន១១២ករណី ពាក់ព័ន្ធនឹងជនសង្ស័យ ១០៨៩នាក់។ បន្ថែមលើនោះបានអនុវត្តន៍នីតិវិធីបណ្ដាញជនបរទេសចេញពីប្រទេសបានជាង ១ម៉ឺន៣ពាន់នាក់ ខណៈជនបរទេសដែលស្ម័គ្រចិត្តចេញមានជាង២៤ម៉ឺននាក់៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


