Connect with us

សន្តិសុខសង្គម

ចុះត្រួតពិនិត្យទីតាំងសង្ស័យបទល្មើសONLINE SCAMS៨៥ទីតាំង រកឃើញជនបរទេស៦៦៥នាក់គ្មានលិខិតឆ្លងដែន

បានផុស

នៅ

ក្រុមការងារ បាន​ចុះត្រួតពិនិត្យ​ទី​តាំង​សង្ស័យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)បានចំនួន ៨៥ទីតាំង និងបានរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៦៦៥នាក់ (ស្រី ២៣២នា ក់ ) និងអ្នកគ្មានលិខិតឆ្លងដែនចំនួន ៣៤នាក់ ត្រូវ​បញ្ជូន​ទៅស្នងការដ្ឋាននគរបាលរាជធានី​ភ្នំពេញដើម្បីបន្តនីតិវិធី។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រុមការងារ មិន​បានរកឃើញមានករណីសង្ស័យទាក់ទងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញឱ្យដឹងនាព្រឹកថ្ងៃទី០៨ខែមិថុនា ឆ្នាំ ២០២៦នេះ។

លោកស្រី ដោ សម្ផស្ស បន្តថា លទ្ធផលដែលសម្រេចបាននាពេលនេះ គឺបានមកពីការដឹកនាំ និងបញ្ជាផ្ទាល់ដ៏ម៉ឺងម៉ាត់ មិនរាថយរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បំពេញការងារព្រមៗគ្នា ដោយប្ដេជ្ញាថា នឹងលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសគ្រប់ប្រភេទ រួមទាំង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) នៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកស្រីបានបន្តថា ជាមួយគ្នានេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យ ចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំ តាមអនុក្រឹត្យលេខ០៣ សរុបចំនួន ១ទីតាំង មនុស្សចំនួន ១២នាក់ គិតជាថវិកាសរុបបានចំនួន ៤៨.០០០.០០០រៀល៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម