ព័ត៌មានជាតិ
អ្នកជំនាញ៣រូប៖ ថៃកំពុងមើលស្រាលក្រុមយោធាមហាអំណាច អាមេរិក ចិន រុស្ស៊ី ជប៉ុន
អ្នកជំនាញភូមិសាស្ត្រនយោបាយចំនួន ៣ រូប បានលើកឡើងស្រដៀងគ្នាថា ប្រទេសថៃកំពុងបង្ហាញអាកប្បកិរិយាមើលស្រាល មិនគោរពច្បាប់អន្តរជាតិ និងមានលក្ខណៈប្រមាថចំពោះក្រុមយោធាមហាអំណាច ដូចជា សហរដ្ឋអាមេរិក ចិន រុស្ស៊ី និងជប៉ុន ព្រមទាំងក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) តាមរយៈសកម្មភាពបាញ់អាវុធដោយគ្មានការគិត ពិចារណា ក្នុងអំឡុងពេលដែលមានប្រតិភូយោធាពិសេសចុះសង្កេតការណ៍ផ្ទាល់នៅតំបន់ព្រំដែន ច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ។

កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦ ក្រុមយោធាបរទេស ដែលភាគច្រើនជាតំណាងពីប្រទេសមហាអំណាច បានចុះសង្កេតការណ៍ផ្ទាល់នៅតំបន់ព្រំដែន ដែលភាគីយោធាថៃបានព័ទ្ធរបងលួសបន្លា និងដាក់ពង្រាយទូរកុងតឺន័រ ចូលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាដោយខុសច្បាប់។ ក្នុងអំឡុងពេលនោះ ទាហានថៃបានផ្គើនដោយបាញ់កាំភ្លើងចំនួន ៩ គ្រាប់ នៅចំពោះមុខអនុព័ន្ធយោធាពីប្រទេសមហាអំណាច និងប្រទេសក្នុងតំបន់អាស៊ាន សរុបចំនួន ១៣ ប្រទេស ទោះបីជាកងទ័ពកម្ពុជាបានជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃជាមុន អំពីដំណើរទស្សនកិច្ចរបស់អនុព័ន្ធយោធាបរទេសមកកាន់តំបន់អូរស្មាច់ក៏ដោយ។

ជុំវិញហេតុការណ៍នេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ យល់ថា ទាហានដៃបានបង្ហាញពីការផ្គើនចំពោះសហគមន៍អន្តរជាតិនូវទង្វើព្រៃផ្សៃ ច្បាប់ព្រៃរបស់ប្រទេសនេះដែលមិនគោរពច្បាប់អន្តរជាតិ កិច្ចព្រមព្រៀង និងមិនគោរពនូវសេចក្តីថ្លៃថ្នូរដល់តំណាងប្រទេសទាំង១៣ដែលបានចុះទៅសង្កេតការណ៍។ លោកបញ្ជាក់ថា៖«ការបំផ្ទុះនេះបានបង្ហាញដល់សហគមន៍អន្តរជាតិដែលបានចូលរួមសង្កេតឃើញនូវភាពគឃ្លើនថៃ អ៊ីចឹង!សហគមន៍អន្តរជាតិបានឃើញផ្ទាល់ភ្នែក ស្តាប់ឭផ្ទាល់ត្រចៀកនូវអ្វីដែលជាមហិច្ឆិតាឈ្លានពានរបស់ប្រទេសថៃមកលើទឹកដីកម្ពុជា»។
សម្រាប់លោក ចាក់ទុកថាសកម្មភាពរបស់យោធាថៃ គឺជាការមើលស្រាល និងប្រមាថដល់យោធាបរទេស ដែលចូលរួមសង្កេតការណ៍។
ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ យល់ឃើញថា ការផ្ទុះអាវុធដែលបង្កឡើងដោយយោធាថៃ គឺបង្ហាញពីភាពគឃ្លើនពីភាគីថៃ ចំពោះមុខគណៈប្រតិភូអនុព័ន្ធយោធាបរទេស ហើយក៏រំលេចឱ្យឃើញថា ភាគីថៃមិនដែលខ្វល់ខាយគោរពចំពោះច្បាប់អន្តរជាតិ ចំពោះវត្តមានអ្នកសង្កេតការណ៍អន្តរជាតិ និងមិនខ្វល់ការគោរពបទឈប់បាញ់។ លោកសង្កេត់ថា ទង្វើនេះបង្ហាញនូវឥរិយាបទមួយថា ភាគីថៃមិនដែលប៉ងប្រាថ្នាចង់បានសន្តិភាព និងដំណោះស្រាយដោយសន្តិវិធី គឺយោធាថៃតែងតែបង្កជម្លោះ បង្កហេតុចង់តែងបង្កើតសង្គ្រាមឈ្លានពានសារជាថ្មីម្តងទៀត។
លោកបន្ថែមទៀតថា ការគំរាមកំហែង ដែលឈានដល់ការផ្ទុះអាវុធនៅចំពោះមុខយោធាបរទេស ជាចំណុលផលវិជ្ជមានសម្រាប់កម្ពុជា ដោយសារកន្លងមកកម្ពុជាបានធ្វើរបាយការណ៍ជម្រាបជូន គណៈប្រតិភូថា ថៃតែងតែឈ្លានពានរំលោភបទឈប់បាញ់ ប៉ុន្តែអន្តរជាតិអាចនឹងមានការសង្ស័យចំពោះរបាយការណ៍កម្ពុជា។ លោកថា៖« ប៉ុន្តែពេលនេះ គឺគណៈប្រតិភូដែលជាអនុព័ន្ធយោធាបរទេស បានឃើញផ្ទាល់ភ្នែក បានឮផ្ទាល់ត្រចៀកនូវអ្វីដែលជាអំពើដ៏គឃ្លើនរបស់ក្រុមយោធាថៃ។ ខ្ញុំជឿជាក់ថា អនុព័ន្ធយោធាទាំងអស់នឹងធ្វើរបាយការណ៍ទៅកាន់ប្រទេសសាម៉ីរបស់ខ្លួនរៀងៗខ្លួនអំពីស្ថានការណ៍ជាក់ស្តែង ការរំលោភបទឈប់បាញ់ និងភាពគឃ្លើនរបស់ភាគីថៃ»។

ចំណែក លោកបណ្ឌិត ជ័យ តិច អ្នកតាមដានភូមិសាស្ត្រនយោបាយ ចាត់ទុកទង្វើរបស់ទាហានថៃដែលបាញ់កាំភ្លើងចំនួន៩គ្រាប់ មុខអនុព័ន្ធយោធាបរទេស ដែលចុះសង្កេតការណ៍នៅច្រកអូរស្មាច់ ខេត្តឧត្ដរមានជ័យ ជាទង្វើដ៏ព្រហើន មិនគោរពច្បាប់ មិនគោរពបណ្តាអនុព័ន្ធយោធាប្រទេសមហាអំណាច។ ដើម្បីបើកបង្ហាញការពិត បញ្ជាក់ពីភាពស្អាតស្អំរបស់កម្ពុជា លោកបណ្ឌិតស្នើឱ្យអនុព័ន្ធយោធាបរទេស ចេញមកបញ្ជាក់ តើស្នូរបាញ់នោះ ជាស្នូរកាំភ្លើង ឬផាវ ដូចចម្លើយដោះសាររបស់ភាគីថៃ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


