Connect with us

ព័ត៌មានជាតិ

ពលរដ្ឋសម្ដែងក្ដីរីករាយនិងសាទរ លើការបោសសម្អាត Online Scams ខណៈកម្ពុជាបន្តបណ្តេញជនបរទេសពាក់ព័ន្ធជាង២ពាន់៦រយនាក់

បានផុស

នៅ

លោក សឿន រ៉ាវី ជាប្រជាពលរដ្ឋមានសុទិដ្ឋិនិយមខ្ពស់លើគោលជំហរមុខមាំរបស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាត Online Scams ខណៈថ្មីៗកម្ពុជាបានបន្តបណ្តេញជនបរទេសពាក់ព័ន្ធ ជាង២ពាន់៦រយនាក់ ចេញពីប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្ត ថ្លែងអំណរគុណសម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានបើកយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញ ដែលនេះជាផ្នែក នៃការជួយការពារដល់សន្តិសុខជាតិ និងប្រជាជន សំដៅឲ្យប្រទេសជាតិមានសុខសន្តិភាព។

ក្នុងមួយរយៈពេលក្រោយមកនេះ កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅទូទាំងប្រទេស បាននឹងកំពុងបង្កើនល្បឿនកាន់តែខ្លាំងក្លា ក្នុងការបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងលួចលាក់បង្កប់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដោយបានឃាត់ខ្លួនក្រុមឧក្រិដ្ឋជនចម្រុះជាតិសាសន៍ជាច្រើននាក់ និងបានអនុវត្តទោសទណ្ឌច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាជាបន្តបន្ទាប់ ។ ពិសេសក៏បានកសាងនីតិវិធី ក្នុងការចាប់បញ្ជូន ខ្លួនជនបរទេសរ៉ាប់ពាន់នាក់ ទៅកាន់ប្រទេសដើមរបស់ពួកគេវិញ ដើម្បីអនុវត្តតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា ៖ កាលពីពេលថ្មីៗនេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានបន្តធ្វើការបណ្ដេញចេញជនបរទេសសរុបចំនួន២,៦៧១នាក់ ដោយក្នុងនោះស្រីចំនួន៥៨៥នាក់ មាន២៩សញ្ជាតិ។

ក្នុង២៩សញ្ជាតិនោះរួមមាន ៖ ជនជាតិ អាមេរិក ចិន ,ឥណ្ឌូនេស៊ី ,ប៉ាគីស្ថាន ,វៀតណាម អាហ្វ្រិកខាងត្បូង ,កាមេរូន ,ហ្គាណា ,ចិនតៃវ៉ាន់ ,ឡាវ ,មីយ៉ាន់ម៉ា ,នីហ្សេរីយ៉ា ,ឥណ្ឌា ,ប៊ូរុនឌី ,បង់ក្លាដេស ,ស្រីលង្កា ,សេរ៉ាឡេអូន ,លីបេរីយ៉ា ,ប៉ានីហ្សេរីយ៉ា ,កូរ៉េ ,កេនយ៉ា ,បេនីន ,រុស្សី, តូហ្គោល ,នេប៉ាល់ ,អាល្លឺម៉ង់ ,ថៃ និងម៉ាឡេស៊ីជាដើម៕ អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម