ព័ត៌មានអន្ដរជាតិ
តើដ្រូនសមុទ្ររបស់អាមេរិក ប្រើជួយក្រុមបើកឧទ្ធម្ភាគចក្រដែលអ៊ីរ៉ង់បាញ់ធ្លាក់ មានសមត្ថភាពយ៉ាងណា?
ដ្រូនសមុទ្រ (Sea Drone) របស់សហរដ្ឋអាមេរិកប្រើដើម្បីជួយសង្គ្រោះយោធាបើក ឧទ្ធម្ភាគចក្រ Apache របស់កងទ័ពជើងគោកសហរដ្ឋអាមេរិកគឺ Corsair Autonomous Surface Vessel (ASV) ដែលបាញ់ធ្លាក់ដោយយោធារបស់អ៊ីរ៉ង់។
ដ្រូនសមុទ្ររបស់អាមេរិកនេះ មានសមត្ថភាពផ្ទុកទម្ងន់រហូតដល់ ៤៥៤គីឡូក្រាម អាចបើកបរលើសពី ១ ៨៥២គីឡូម៉ែត្រលើចម្ងាយក្នុងល្បឿនអតិបរមា ៦២គីឡូម៉ែត្រក្នុងមួយម៉ោង។
ក្រុមហ៊ុនផលិតដ្រូនប្រភេទនេះ គឺក្រុមហ៊ុនការពារជាតិ Saronic Technologies មានមូលដ្ឋាននៅរដ្ឋតិចសាស់ ត្រូវបានផ្តល់កិច្ចសន្យាផលិតកម្មចំនួន ៣៩២លានដុល្លារដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិកក្នុងខែធ្នូ ឆ្នាំ២០២៥ ដើម្បីផលិតនាវាស្វ័យប្រវត្តិទាំងនេះ។

យោងតាមភ្នាក់ងារសារព័ត៌មាន AFP ឱ្យដឹងថា ដ្រូននេះមាន លក្ខណៈបច្ចេកទេស និងសមត្ថភាពដូចជា៖
ឈ្មោះរបស់វាគឺ៖ Corsair Autonomous Surface Vessel (ASV)
ក្រុមហ៊ុនផលិត៖ Saronic Technologies មានមូលដ្ឋាននៅទីក្រុង Austin រដ្ឋ Texas
ទំហំ៖ ការរចនាបែបទូកល្បឿនលឿនប្រវែង ៧.៣ម៉ែត្រ។
សមត្ថភាពផ្ទុក៖ រហូតដល់ ៤៥៣.៥ គីឡូក្រាម អាចផ្ទុកក្រុមអ្នកបើកយន្តហោះពីរនាក់យ៉ាងងាយស្រួល។
ចម្ងាយប្រតិបត្តិការ៖ លើសពី ១ ៨៥២គីឡូម៉ែត្រ ក្នុងល្បឿនកំពូល ៣៥ knots (ល្បឿនអតិបរមា ៦២គីឡូម៉ែត្រក្នុងមួយម៉ោង)
ចំណុចពិសេសរបស់វា គឺការរួមបញ្ចូល AI៖ ដំណើរការដោយបញ្ញាសិប្បនិម្មិតសម្រាប់ការដើរលេងដោយស្វ័យប្រវត្តិ និងការសន្សំសំចៃថាមពល។
គួរបញ្ជាក់ថា ការជួយសង្គ្រោះនេះបានកើតឡើង នៅក្នុងឈូងសមុទ្រអូម៉ង់ ជិតច្រកសមុទ្រហ័រមូស បន្ទាប់ពីឧទ្ធម្ភាគចក្រវាយប្រហារ AH-64 Apache ធ្លាក់។
ដ្រូនសមុទ្រ(ASV) ដំណើរការដោយក្រុមការងារលេខ៥៩ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានទាញអ្នកបើកយន្តហោះ ចេញពីទឹកដោយជោគជ័យក្នុងរយៈពេលពីរម៉ោង។
ហេតុការណ៍នេះ គឺជាលើកទីមួយដែលនាវាយោធាគ្មានមនុស្សបើកមួយគ្រឿងត្រូវបានប្រើប្រាស់ ដើម្បីជួយសង្គ្រោះបុគ្គលិកនៅលើសមុទ្រ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


