ព័ត៌មានជាតិ
អភិបាលខេត្តកោះកុង អំពាវនាវកម្មករ សហជីព និងអង្គការអន្តរជាតិពាក់ព័ន្ធ ត្រូវរួមគ្នារក្សាសុខដុមនីយកម្មក្នុងកន្លែងការងារ
លោកជំទាវអភិបាលខេត្តកោះកុង បានអំពាវនាវដល់កម្មករនិយោជិត សហជីព និងអង្គការអន្តរជាតិពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នារក្សាសុខដុមនីយកម្មក្នុងកន្លែងការងារដោយផ្តោតសំខាន់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ។

ការអំពាវនាវរបស់លោកស្រី ឈី វ៉ា យ៉ាងដូច្នេះធ្វើឡើងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ” នៅរោងចក្រយ៉ាសាគិ ស្រុកមណ្ឌលសីមា ក្នុងបរិវេនតំបន់សេដ្ឋកិច្ចពិសេសខេត្ត។

លោកស្រីអភិបាលខេត្តកោះកុង បន្តនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ថា សហគ្រាស ជាឆ្នាំងបាយរួម និងជាផ្ទះទី២របស់ខ្លួនដោយគប្បីថែរក្សាឱ្យបានគង់វង្សរីកចម្រើន។ ដូច្នេះសូមបងប្អូនកម្មករ កម្មការិនី និងនិយោជិតទាំអស់ចូលរួមការពារ និងបង្កើនផលិតភាពផលិតផលជូនសហគ្រាស និងរោងចក្រទៅតាមតម្រូវការកំណត់។
លោកស្រីអភិបាលខេត្ត ប្រាប់ដល់គ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យការងារ ត្រូវបន្តពង្រឹងកិច្ចសហការ និងសាមគ្គីភាព ដើម្បីស្ថិរភាពការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសូមអំពាវនាវដល់និយោជក កម្មករនិយោជិត សហជីព និងអង្គការអន្តរជាតិពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នារក្សាសុខដុមនីយកម្មក្នុងកន្លែងការងារ។ បន្ថែមលើនេះ លោកស្រី ឈី វ៉ា ក៏អំពាវនាវឲ្យកម្មករនិយោជិត រក្សាជំនឿចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងត្រូវប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការចាញ់បោកការញុះញង់ពីក្រុមជ្រុលនិយម ដែលមានបំណងបង្កអស្ថិរភាពសង្គម ក្នុងកាលៈទេសៈយើងត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយក្នុងបុព្វហេតុការពារជាតិមាតុភូមិ។

លោកស្រី ឈី វ៉ា ក៏លើកទឹកចិត្តដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ សូមបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ស្តីពីការងារ ច្បាប់ស្ដីពីសហជីព ច្បាប់ស្ដីពីរបបសន្តិសុខសង្គម ច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា និងអនុសញ្ញាអន្តរជាតិខាងការងារនានា ព្រមទាំងការអនុវត្តអនុលោមតាមស្ដង់ដារសេវាកម្មអាស៊ាន ដើម្បីធានាឱ្យការផ្តល់សេវាកម្មរបស់យើងមានគុណភាព និងកាន់តែមានភាពទាក់ទាញដល់ភ្ញៀវទេសចរ។

ដោយឡែកលោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ថ្លែងថា ទិវាពលកម្មអន្តរជាតិ ១ ឧសភា មិនត្រឹមតែជាថ្ងៃឈប់សម្រាកពីការងារប៉ុណ្ណោះទេ ប៉ុន្តែគឺជាថ្ងៃរំលឹកដល់ប្រវត្តិសាស្ត្រ នៃមហាចលនាតស៊ូរបស់កម្មករលើសកលលោក ដើម្បីទារសិទ្ធិ សេរីភាព និងលក្ខខណ្ឌការងារប្រកបដោយសេចក្ដីថ្លៃថ្នូរ។

លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានបន្ថែមទៀតថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលមានការប្រែប្រួល ប៉ុន្តែរាជរដ្ឋាភិបាលនៅតែបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប ជារៀងរាល់ឆ្នាំ សំដៅធានាឱ្យបាននូវការរស់នៅសមរម្យនិងសេចក្ដីថ្លៃថ្នូរ។
ក្នុងនាមមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោក យក់ សង្វាត បានត្រៀមខ្លួនជានិច្ចក្នុងការដោះស្រាយរាល់បញ្ហាប្រឈម វិវាទនានា តាមគោលដៅ ដោយសន្តិវិធី និងតម្លាភាព ដើម្បីការពារសិទ្ធិប្រយោជន៍ស្របច្បាប់ របស់បងប្អូនកម្មករនិយោជិត និងភាគីពាក់ព័ន្ធ។

មន្ទីរការងារខេត្តកោះកុង បានវាយតម្លៃ និងកោតសរសើរ ចំពោះកម្មករ និយោជិត ទាំងអស់ ដែលបានខិតខំប្រឹងប្រែង បំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់។ បងប្អូនគឺជា “ឆ្អឹងខ្នង” នៃផលិតកម្ម និងជាអ្នកចូលរួមចំណែកដោយផ្ទាល់ក្នុងការ កាត់បន្ថយភាពក្រីក្រ។ លោក ថ្លែងអំណរគុណដល់លោកនាយករោងចក និងម្ចាស់សហគ្រាសទាំងអស់ ដែលតែងតែអនុវត្តតាមច្បាប់ស្តីពីការងារ និងផ្តល់នូវ អត្ថប្រយោជន៍ផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពកម្មករ។ កិច្ចសន្ទនារវាងសហជីព និង និយោជក គឺជាគន្លឹះដ៏សំខាន់ក្នុងការរក្សានូវ សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដែលនាំមកនូវផលប្រយោជន៍ “ឈ្នះ-ឈ្នះ” សម្រាប់ភាគីទាំងសងខាង៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


