ព័ត៌មានជាតិ
ពលរដ្ឋសម្តែងការពេញចិត្ត ក្រោយរដ្ឋបាលមូលដ្ឋានជម្រុញការផ្តល់សេវាសាធារណៈឌីជីថល ប្រកបដោយតម្លាភាព និង ឆាប់រហ័ស
ប្រជាពលរដ្ឋបានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំង ចំពោះការកែលម្អសេវាសាធារណៈនៅតាមរដ្ឋបាលថ្នាក់មូលដ្ឋាន ដែលបច្ចុប្បន្នមានភាពច្បាស់លាស់ លឿនរហ័ស និងមានតម្លាភាព។ អ្វីដែលធ្វើឱ្យប្រជាពលរដ្ឋកាន់តែពេញចិត្តនោះគឺ ឥរិយាបថរបស់មន្ត្រីក្នុងការទទួលសួរនាំព័ត៌មាន និងការបំពេញឯកសារ គឺពោរពេញដោយសុជីវធម៌ សីលធម៌ និងភាពរាក់ទាក់ ដោយគ្មានការរើសអើង ឬប្រកាន់និន្នាការឡើយ។ បន្ថែមលើនេះ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធឌីជីថល កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កលក្ខណៈងាយស្រួល និងកាត់បន្ថយការលំបាកនានារបស់ពលរដ្ឋ។

លោក សុត សុវណ្ណ ប្រធានការិយាល័យច្រកចេញ-ចូលតែមួយ នៃ រដ្ឋបាលខណ្ឌមានជ័យ បានឲ្យដឹងថា ៖ការិយាល័យច្រកបានដំណើរការការស្នើសុំសេវា តាមប្រព័ន្ធអនឡាញនេះ តាំងពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦មកម្លេះ លើវិស័យមួយចំនួនដូចជាអាត្រានុកូលដ្ឋាន, នីត្យានុកូលកម្មក៏ដូចជាវិស័យទេសចរណ៍។

លោក សុត សុវណ្ណ ប្រធានការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលខណ្ឌមានជ័យ
លោកប្រធានការិយាល័យច្រក បានបញ្ជាក់ថា គិតត្រឹមបច្ចុប្បន្ននេះ ត្បិតចំនួនអ្នកស្នើសុំសេវា តាមប្រព័ន្ធអនឡាញមានតិចតួច ក៏ពិតមែន ក៏ប៉ុន្តែផ្អែកតាមគោលនយោបាយតាមបែបឌីជីថល របស់ប្រមុខថ្នាក់ដឹកនាំក្រុមមន្ត្រី កំពុងព្យាយាមក្នុងការបន្សុតព័ត៌មានឲ្យបាន កាន់តែទូលំទូលាយ ទៅកាន់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ងាកទៅប្រើប្រាស់ការស្នើសុំសេវាតាមបែបឌីជីថល។


ដើម្បីចូលរួមចំណែកអនុវត្ត ក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា២០២១–២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលឆ្នាំ២០២២–២០៣៥ ក្រសួងមហាផ្ទៃបានអភិវឌ្ឍកម្មវិធីព័ត៌មានវិទ្យា សម្រាប់ទទួលពាក្យស្នើសុំ និង ផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយ នៃ រដ្ឋបាលរាជធានីខេត្តក្នុងគោលបំណង បង្កលក្ខណៈងាយស្រួលឆាប់រហ័ស តម្លាភាពសន្សំសំចៃពេលវេលា និង ថវិកាជូនប្រជាពលរដ្ឋក្នុងការដាក់ពាក្យស្នើសុំសេវារដ្ឋបាល នៅអង្គភាពច្រកចេញចូលតែមួយ នៃ រដ្ឋបាលរាជធានីខេត្ត។


គួរបញ្ជាក់ថា ៖ ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែជម្រុញខ្ពស់ដល់មន្ត្រីនៅតាមថ្នាក់រដ្ឋបាលក្រោមជាតិ ឲ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការធ្វើសេវាជូនពលរដ្ឋដោយមិនត្រូវខ្ជះខ្ជាយ ក្នុងការផ្តល់ឯកសារដែលជាកត្តា ធ្វើឲ្យពលរដ្ឋមានការថ្នាំងថ្នាក់ ព្រោះតែការយឺតយ៉ាវលើការបំពេញការងាររបស់មន្ត្រីនោះឡើយ៕ អត្ថបទ៖សុភា



-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


