Connect with us

សន្តិសុខសង្គម

អាជ្ញាធរចុះពិនិត្យទីតាំងស្តុកសាច់បង្កក ៣ កន្លែង ក្នុងខណ្ឌ ៧​ មករា តែរកមិនឃើញមានមុខទំនិញណាមួយនាំចូលពីថៃឡើយ

បានផុស

នៅ

កម្លាំងអាជ្ញាធរចម្រុះ នៃរដ្ឋបាលខណ្ឌ ៧ មករា រួមជាមួយជំនាញពាក់ព័ន្ធ បានសហការចុះត្រួតពិនិត្យទីតាំងស្តុកសាច់បង្កក និង ចែកចាយបន្ត ចំនួន ៣ កន្លែង ក្នុងភូមិសាស្ដ្រខណ្ឌ ៧ មករា ប៉ុន្តែរកមិនឃើញមានមុខទំនិញណាមួយនាំចូលពីប្រទេសថៃឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៦ នេះ រដ្ឋបាលខណ្ឌ ៧ មករា ដោយមានការចង្អុលបង្ហាញពី លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ៧ មករា បានចាត់ឲ្យ លោក អ៊ី ពៅ អភិបាលរងខណ្ឌ ដឹកនាំក្រុមការងារ នៃរដ្ឋបាលខណ្ឌ ៧ មករា និង មានការសហការចូលរួមពីមន្រ្តី នៃមន្ទីរកសិកម្មរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងស្តុកសាច់បង្កក និង ចែកចាយបន្ត ក្នុងភូមិសាស្ដ្រខណ្ឌ ៧ មករា សរុបចំនួន ៣ ទីតាំង រួមមាន ៖ ១-ទីតាំងស្តុក និង លក់សាច់បង្កក ស្ថិតនៅផ្ទះលេខ ៤E0 ផ្លូវលេខ ១៤៣ សង្កាត់បឹងព្រលិត ខណ្ឌ ៧ មករា។ ២-ទីតាំងស្តុក និង លក់សាច់បង្កក ស្ថិតនៅផ្ទះលេខ ៨១CE0 ផ្លូវលេខ ១៦៦ សង្កាត់អូរឫស្សីទី ២ ខណ្ឌ ៧ មករា។ ៣-ទីតាំងស្តុក និង លក់សាច់បង្កក ស្ថិតនៅផ្ទះលេខ ៣៣E0 ផ្លូវលេខ ១២៥ កែងផ្លូវ ២៣២ សង្កាត់វាលវង់ ខណ្ឌ ៧ មករា។

ក្រោយពីបានត្រួតពិនិត្យជាក់ស្តែងឃើញថា ទីតាំងស្តុកសាច់បង្កកទាំង ៣ កន្លែង ខាងលើ ពុំមានមុខទំនិញប្រភេទសាច់បង្កកនាំចូលពីប្រទសថៃឡើយ។ ជាមួយគ្នានេះដែរ អាជ្ញាធរជំនាញពាក់ព័ន្ធ បានធ្វើការណែនាំដល់ម្ចាស់ទីតាំងទាំងអស់ មិនត្រូវនាំយកទំនិញសាច់បង្កកពីប្រទេសថៃ និង ទំនិញខូចគុណភាពមកលក់នៅកម្ពុជាឡើយ៕
អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម