ព័ត៌មានជាតិ
ថ្នាំញៀនជាង១១គីឡូក្រាម លោតឆ័ត្រឆ្លងចូលកម្ពុជា ត្រូវសមត្ថកិច្ចបង្ក្រាប
ស្វាយរៀង ៖ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ លោក កែវ សុថា ស្នងការរងនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ថ្នាំញៀនជាង១១គីឡូក្រាម ត្រូវសមត្ថកិច្ចបង្ក្រាបបាននៅភូមិតាប៉ិប សង្កាត់បាវិត ក្រុងបាវិត ក្នុងបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន ខណៈជនសង្ស័យដឹងខ្លួនបានរត់គេចខ្លួនចូលទៅក្នុងទឹកដីប្រទេសវៀតណាមបាត់ ហើយពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន។

លោក កែវ សុថា បន្តថា អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ស្តីពីការទប់ស្កាត់បទល្មើសជួញដូរមនុស្ស និងជួញដូរគ្រឿងញៀនឆ្លងដែន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦៩-១៧០ ស្ថិតក្នុងភូមិតាប៉ិប សង្កាត់បាវិត ក្រុងបាវិត។

កម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនគោក វរសេនាតូចលេខ៦១១ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត និងដោយមានការសម្របសម្រួលផ្ទាល់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន។

ប្រភពដដែលបន្តទៀតថា ចំណែកជនសង្ស័យបានរត់គេចខ្លួនចូលទៅក្នុងទឹកដីប្រទេសវៀតណាម (បច្ចុប្បន្នកម្លាំងជំនាញកំពុងសហការស្រាវជ្រាវកំណត់មុខសញ្ញា) ដើម្បីចាប់ខ្លួនយកមកចាត់ការបន្តតាមច្បាប់។ ចំណែកឯវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា សមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមាន៖
-ទី១ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់៨,៥០០.០៨ គ.ក្រ
-ទី២ ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី(គ្រាប់) ទម្ងន់១,២៥៦.០៣ គ.ក្រ
-ទី៣ ថ្នាំញៀនប្រភេទហេរ៉ូអ៊ីន ទម្ងន់១,០៣៦.០៨ គ.ក្រ
-ទី៤ ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់ ៩៥៨.៣៦ គ.ក្រ
-ទី៥ សារធាតុសង្ស័យជាថ្នាំញៀនដបទឹកពណ៌សចំនួន១០ដប
-ទី៦ កាបូបស្ពាយពណ៌ខ្មៅ (ដាក់ថ្នាំញៀន២) ដោយសរុបសារធាតុញៀនចាប់យក ទម្ងន់១១,៧៣៦.៨៥ គ.ក្រ៕
ដោយ ៖ ភក្ដី





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


