ព័ត៌មានជាតិ
ភ្លៀងលាយឡំខ្យល់កន្ត្រាក់និងផ្គររន្ទះ ផ្ដាច់ជីវិតបុរសម្នាក់
បុរសម្នាក់ត្រូវរន្ទះបាញ់បណ្តាលឲ្យដួលស្លាប់ភ្លាមៗ ខណៈពេលមេឃកំពុងភ្លៀងលាយឡំខ្យល់កន្ត្រាក់ និងខូចខាតផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នងនៅក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
លោក សុង សុភ័ក្ត អភិបាលស្រុកភ្នំព្រឹកបានឲ្យដឹងថា គ្រោះធម្មជាតិនេះបានកើតឡើងនៅល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចភូមិអូរដា និងភូមិដំណាក់ក្សាន្ត ក្នុងឃុំបួរ ស្រុកភ្នំព្រឹកខេត្តបាត់ដំបង។

ជនរងដែលស្លាប់នៅក្នុងហេតុការណ៍ខាងលើមានឈ្មោះ ផាត់ ស្តុក ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក។
អាជ្ញាធរស្រុកបន្ថែមថា ក្នុងពេលវេលាដំណាលគ្នាឥទ្ធិពលគ្រោះធម្មជាតិខាងលើនេះ ក៏បានបង្កឲ្យមានខ្យល់កន្ត្រាក់បានបោកបក់យ៉ាងខ្លាំងគ្របដណ្តប់លើភូមិដំណាក់ក្សាន្តបន្តទៀត បណ្តាលឲ្យលំនៅដ្ឋានរបស់ប្រជាកសិករចំនួន៥ខ្នងទៀតរងការបំផ្លាញធ្ងន់និងស្រាល។

ស្ថានភាពគ្រោះធម្មជាតិរយ:ពេលចុងក្រោយនេះ បានឆក់យកជីវិតមនុស្សជាច្រើននាក់និងបានបំផ្លាញផ្ទះពលរដ្ឋជាច្រើនខ្នងផ្សេងទៀតជាបន្តបន្ទាប់ ពិសេសនៅតាមតំបន់ព្រំដែនរដ្ឋបាលស្រុកដែលប្រឈមរងគ្រោះខ្លាំងខាងលើបានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នហើយកុំចេញពីផ្ទះពេលមានភ្លៀងរលឹម ឬភ្លៀងផ្គរកុំប៉ះពាល់ជាតិដែកឬប្រើទូរស័ព្ទពេលកំពុងមានភ្លែកបន្តោលខ្លាំង៕
អត្ថបទ ៖ សៅ សារិទ្ធ


-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


