សន្តិសុខសង្គម
ខ្យល់កន្ត្រាក់! ជនជាតិវៀតណាមម្នាក់ត្រូវមែកឈើបាក់សង្កត់ស្លាប់ភ្លាមៗ
បុរសជនជាតិវៀតណាមវ័យជាង៤០ឆ្នាំ ត្រូវបានមែកឈើដ៏ធំបាក់សង្កត់បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈមេឃមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ខ្លាំង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៨យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីពលរដ្ឋបានឲ្យដឹងថា គេតែងឃើញបុរសរងគ្រោះមកអង្គុយលេងក្រោមដើមត្រសេកនេះណាស់។ ហើយខណៈមុនមានការភ្ញាក់ផ្អើល ជនរងគ្រោះកំពុងអង្គុយស្ងោរពងក្រួចសម្រាប់យកបរិភោគ ខណៈនោះក៏ស្រាប់តែមានខ្យល់យ៉ាងខ្លាំងលាយលំមេឃបង្អុរភ្លៀង ធ្វើឲ្យមែកត្រសេកយ៉ាងធំបាក់សង្កត់ពីលើបណ្តាលឲ្យ ស្លាប់ភ្លាមៗតែម្ដង។ ពេលនោះ ពលរដ្ឋក៏បានរាយការណ៍ជូនសមត្ថកិច្ចចុះមកកាន់ទីតាំងខាងលើដើម្បីអន្តរាគមន៍ផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្រ្តីជំនាញផ្នែកចក្ខុកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើកំណត់ហេតុប្រគល់ជូនសាច់ញ្ញាតិយកធ្វើបុណ្យតាមប្រពៃណី។

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង ០៥ល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ មានខ្យល់កន្រ្តាក់លាយលំជាមួយភ្លៀងយ៉ាងប្រហែលជាង ១ម៉ោង បណ្តាលឲ្យក្នុងមូលដ្ឋានខណ្ឌចំនួន ០៤ ដូចជា ខណ្ឌចំការមន បឹងកេងកង ដូនពេញ ទួលគោក ធ្វើអោយតាមដងផ្លូវមួយចំនួនមានការកកស្ទះដោយសារមានដើមឈើបាក់រលំមកលើផ្លូវ និងខ្លះទៀតសង្កត់លើរថយន្ត រួមអ្នកដំណើររងការខូចខាតសម្ភារៈ៕
អត្ថបទ៖ រដ្ឋា

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


