Connect with us

ព័ត៌មានជាតិ

ខេត្តចំនួន១៤ រងគ្រោះដោយខ្យល់កន្ត្រាក់ប៉ះពាល់ផ្ទះសម្បែងជាង១៧០០ខ្នងក្នុងខែមេសា

បានផុស

នៅ

នៅក្នុងខែមេសាឆ្នាំ២០២៦នេះ ខេត្តចំនួន១៤ បានរងគ្រោះដោយខ្យល់កន្ត្រាក់បង្កឱ្យប៉ះពាល់ផ្ទះសម្បែងជាង១៧០០ខ្នង ក្នុងនោះប៉ះពាល់ធ្ងន់ធ្ងរ២៧ខ្នង ប៉ះពាល់មធ្យម៣៧១ខ្នង និងប៉ះពាល់ស្រាល១៣០០ខ្នង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៩មេសានេះថា ខ្យល់កន្ត្រាក់ក្នុងខែមេសាបានកើតឡើងជាពីរដំណាក់កាលមានចំនួន១០លើក នៅខេត្តចំនួន១៤រួមមាន លើកទី១កើតឡើងចាប់ពីទី១៤-១៩ ខែមេសា ប៉ះពាល់៩ ខេត្ត រួមមាន ព្រះវិហារ មាន៣៦៧ខ្នង/សាលារៀន/វត្ត) ខេត្តបន្ទាយមានជ័យមាន៧២១ ខ្នង ខេត្ត សៀមរាប ៩ខ្នង ខេត្ត បាត់ដំបង ៧ខ្នងផ្ទះ ខេត្តកំពង់ឆ្នាំង ៤៦ខ្នង ,ខេត្ត កំពង់ធំ ៦ ខ្នង ខេត្ត ឧត្តរមានជ័យ ៣៨៩ខ្នង ,ខេត្ត ត្បូងឃ្មុំ២៤ខ្នង និងប៉ៃលិន ៤០ខ្នង សរុបទាំអស់ ១,៦៣៣ ខ្នង។ ក្នុងនោះប៉ះពាល់ធ្ងន់ធ្ងរ ១៥ខ្នង, ប៉ះពាល់មធ្យម ៣៥៦ខ្នង និងប៉ះពាល់ស្រាល១,២៦២ខ្នង/សាលារៀន/វត្ត ។

លោកបានបន្តថា លើកទី២កើតឡើងចាប់ពីថ្ងៃទី២៥-២៨ ខែមេសា បង្កឲ្យមានការប៉ះពាល់ចំនួន៥ ខេត្តរួមមាន ត្បូងឃ្មុំ២៧ខ្នង/សាលារៀន/វត្ត) ខេត្តកំពង់ឆ្នាំង ១៣ ខ្នង ខេត្តកំពង់ធំ៣ខ្នង,ខេត្តក្រចេះ ២១ខ្នង និងកំពត១១ខ្នងសរុបទាំអស់៧៥ខ្នងផ្ទះ។ ក្នុងនោះប៉ះពាល់ធ្ងន់ធ្ងរ ១២ខ្នង ប៉ះពាល់មធ្យម ២៥ខ្នង និងប៉ះពាល់ស្រាល៣៨ខ្នង។

លោកបានបន្តទៀតថា ក្នុងការអន្តរាមគមន៍ អាជ្ញារធរបានចុះចែកអំណោយផ្តល់ជំនួយស្បៀងសង្រ្គោះ ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ផងដែរ។

គួរបញ្ជាក់ថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ ខ្យល់កន្ត្រាក់បានកើតមានចំនួន ៣៧លើក នៅមូលដ្ឋានខេត្តចំនួន ១៥ រួមមានខេត្តព្រះវិហារ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ កំពង់ស្ពឺ ព្រៃវែង ស្ទឹងត្រែង ក្រចេះ កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងកំពត បានបណ្តាលឱ្យផ្ទះរលំ និងខូចខាតធ្ងន់ធ្ងរ ចំនួន៥៣ខ្នង របើកដំបូល និងខូចខាតមធ្យមចំនួន ៤២៧ខ្នង របើកដំបូលសាលារៀន ៣អគារ ដួលរលំរោងការ ១កន្លែង រោងចាំចំការ ១កន្លែង របើកដំបូលជង្រុក ៥កន្លែង និងដួលរលំខូចខាតដើមតាង៉ែន និងទុរេន ២១២ដើម៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម