Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ឆ្នាំង ណែនាំឲ្យអាជ្ញាធរក្រុងស្រុក ចុះពិនិត្យតាមមូលដ្ឋានក្រោយមានភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់

បានផុស

នៅ

កាលពីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ មានបាតុភូតភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់យ៉ាងខ្លាំងនៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។ ក្នុងគ្រោះធម្មជាតិនេះ បានបណ្ដាលឲ្យបាក់រលំដើមឈើទាលមួយដើមកាត់ផ្លូវ និងរលំគ្រោងដែក និងប៉ាណូសង្ក្រាន្តឆ្នាំថ្មីរបស់ខេត្តនៅចំណុចក្បែរវិមានឯករាជ្យ ក្រុងកំពង់ឆ្នាំង ដែលបណ្តាលឲ្យធ្លាក់ដែករថយន្ត៣តោនមួយគ្រឿងកំពុងចរាចរ តែមិនបណ្តាលអោយមានអ្នករងរបួសឡើយ។

ក្រោយមានហេតុការណ៍នេះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាដល់ក្រុមការងារឲ្យចុះកាត់សំអាតដើមឈើទាលដែលបាក់រលំ និងណែនាំឲ្យតភ្ជាប់បណ្ដាញភ្លើងឡើងវិញដើម្បីសម្រួលការប្រើប្រាស់ដល់ពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្តបានបញ្ជាទៅគ្រប់ក្រុងស្រុក និងទាំង៧១ឃុំសង្កាត់ ត្រូវនាំគ្នាចុះពិនិត្យតាមមូលដ្ឋានរបស់ខ្លួនភ្លាមៗ ថាតើមានប្រជាពលរដ្ឋរងគ្រោះរលំផ្ទះឬទេ៕

អត្ថបទ៖ វ៉ាន់ សេដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម