ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌ៧មករា បន្តប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យពាក់ព័ន្ធនឹងឆបោកតាមប្រព័ន្ធអនឡាញ ក្នុងមូលដ្ឋាន
អាជ្ញាធរខណ្ឌ៧មករា បានបន្តចុះប្រតិបត្តិការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង នៅតាមទីតាំងស្នាក់នៅជាច្រើនកន្លែង ដើម្បីទប់ស្កាត់ និង បោសសម្អាត ទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ នៅក្នុងមូលដ្ឋានរបស់ខ្លួន កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦

យោងតាមប្រភពព័ត៌មានពី រដ្ឋបាលខណ្ឌប្រតិបត្តិការ ចុះត្រួតពិនិត្យនេះត្រូវបានធ្វើឡើង ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ក្រោមការចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពី លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ។ ជាក់ស្តែងកម្លាំងក្រុមការងារចម្រុះ ដែលដឹកនាំផ្ទាល់ដោយលោក ណុបផា និង លោក កេត ឧត្ដម ដែលជា អភិបាលរងខណ្ឌ បានបន្តចុះកម្លាំងត្រួតពិនិត្យយ៉ាងសកម្ម នៅតាមទីតាំងគោលដៅនានា។


ក្នុងប្រតិបត្តិការ ចុះត្រួតពិនិត្យនេះក្រុមការងារ បានធ្វើការឆែកឆេរ និងពិនិត្យយ៉ាងល្អិតល្អន់តាមទីតាំងអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និង សណ្ឋាគារ មួយចំនួនក្នុងភូមិសាស្ត្រខណ្ឌ។ គោលដៅសំខាន់នៃការចុះត្រួតពិនិត្យនេះ គឺ ដើម្បីស្វែងរក និង បោសសម្អាតឱ្យអស់នូវរាល់ ទីតាំងណាដែល មានការសង្ស័យថាអាចត្រូវបានប្រើប្រាស់ជាកន្លែងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។


ចំណាត់ការរបស់ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា នៅពេលនេះគឺ ជាការឆ្លើយតបយ៉ាងសកម្ម ទៅនឹងកិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការលុបបំបាត់បទល្មើសបច្ចេកវិទ្យា និង ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ព្រមទាំងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕ដោយ ៖ អុឹងម៉េង


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម១៩ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


