ព័ត៌មានជាតិ
លោក ស៊ុន មេសា ៖ គិតត្រឹម ៥ ខែ ដើមឆ្នាំនេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រ កើនឡើងថ្មីចំនួន ៦៥០
គិតត្រឹម ៥ ខែ ដើមឆ្នាំ ២០២៦ នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រ កើនពី ៤៦ ៦៤៩ សហគ្រាស នៅឆ្នាំ ២០២៥ ដល់ចំនួន ៤៧ ២៩៩ សហគ្រាស ពោលគឺចុះបញ្ជីថ្មីចំនួន ៦៥០ សហគ្រាស នៅក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលធ្វើឱ្យមានកំណើនកម្មករ-និយោជិត បម្រើការងារសរុបចំនួន ២ ២៩៦ ៣៤៨ នាក់ (ស្រី ១ ៣០៩ ១៩០ នាក់)។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា តាមរយៈកំណើន នៃការបង្កើតរោងចក្រថ្មីៗ នេះ នឹងមានតម្រូវការកម្លាំងពលកម្មច្រើន ហើយធ្វើឱ្យមានសន្ទុះ នៃការបញ្ជាទិញ និង ការនាំចេញកើនឡើងល្អពីមួយថ្ងៃទៅមួយថ្ងៃ។ កត្តាទាំងនេះ ដោយសារស្ថិរភាព នៃបរិយាកាសវិនិយោគ និង ការរក្សាបាននូវភាពប្រកួតប្រជែងដែលបានទាក់ទាញការវិនិយោគថ្មីៗ មកបន្ថែមទៀត។

លោកបានសង្កត់ធ្ងន់ទៅលើកំណើនទុនវិនិយោគ កំណើនរោងចក្រ និង ការងារនេះ គឺឆ្លុះបញ្ចាំងពីភាពរឹងមាំ នៃសេដ្ឋកិច្ចកម្ពុជា ដែលកើតចេញពីគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ដែលបានធ្វើកំណែទម្រង់វិនិយោគឱ្យមានភាពងាយស្រួលជាងមុន។

លើសពីនេះ លោកបញ្ជាក់ថា «តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ យើងឃើញថា មានកំណើន នៃការបង្កើតរោងចក្រថ្មីៗ និង មានតម្រូវការកម្លាំងពលកម្មច្រើន ដែលនេះយើងសង្ឃឹមថា សន្ទុះ នៃការបញ្ជាទិញ និង ការនាំចេញ នឹងមានការកើនឡើងល្អពីមួយថ្ងៃទៅមួយថ្ងៃ»។

អ្នកនាំពាក្យរូបនេះ មានជំនឿយ៉ាងមុតមាំថា ការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល បន្តស្មារតីសាមគ្គីភាពដ៏រឹងមាំ ដើម្បីក្លាយជាកម្លាំងចលករក្នុងការទាក់ទាញវិនិយោគថ្មី និង បង្កើតទំនុកចិត្តជូនអ្នកវិនិយោគិនថ្មីៗ និង បង្កើនទំនុកចិត្តជូនអ្នកនិយោគដែលមានស្រាប់។ ភាពជោគជ័យ នៃអាណត្តិថ្មីនេះ នឹងនាំនូវផលប្រយោជន៍ដោយផ្ទាល់ដល់និយោជក និង កម្មករ-និយោជិត តាមរយៈការបង្កើតការងារ និង ប្រាក់ចំណូល ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល៕



-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


