Connect with us

ព័ត៌មានជាតិ

ពិព័រណ៍ជំនាញសិក្សា និងការងារ២០២៦ បើកឱកាសថ្មីសម្រាប់យុវជនកម្ពុជា

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមពិធីបើក «ពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៦» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីផ្តល់ឱកាស និងជាមូលដ្ឋានក្នុងការគិតគូរជ្រើសរើសជំនាញសិក្សា និងការងារសម្រាប់យុវជនជំនាន់ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាឱកាសនោះ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំយុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ វិស័យឯកជន គ្រឹះស្ថានអប់រំ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឡើង។

លោកជំទាវបណ្ឌិត ក៏បានអរគុណចំពោះសមាគមអតីតនិស្សិតអាហារូបករណ៍ហ៊្វុលប្រាយ និងអាហារូបករណ៍សហរដ្ឋអាម៉េរិក (FUSAAC) ក្នុងឱកាសខួប ៣០ឆ្នាំរបស់សមាគមដែលបានបង្កើតឡើងនៅកម្ពុជា ដោយបច្ចុប្បន្នបានប្រែក្លាយខ្លួនជាស្ពានសម្រាប់ផ្តល់ឱកាស និងជាគំរូដ៏ល្អជាច្រើនដល់យុវជនកម្ពុជាជំនាន់ក្រោយ។

ជាមួយនឹងការគូសបញ្ជាក់ពីសារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាការតម្រង់ទិសជំនាញដល់យុវជនសម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ លោកជំទាវបណ្ឌិត ក៏បានផ្តល់អនុសាសន៍ដ៏មានតម្លៃសម្រាប់យុវជនជំនាន់ក្រោយផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម