ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពត ជំរុញការបញ្ជ្រាប App «មតិយើង» ដល់មន្ត្រី សិស្ស និងប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សេវាឌីជីថល
មន្ត្រីអាជ្ញាធរ សិស្សានុសិស្ស និងប្រជាពលរដ្ឋ គឺជាគ្រឹះដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គមឌីជីថល តាមរយៈការប្រើប្រាស់កម្មវិធីទូរសព្ទដៃ «មតិយើង» សម្រាប់ផ្តល់មតិយោបល់ ស្នើដំណោះស្រាយ និងរួមចំណែកកែលម្អគុណភាពសេវាសាធារណៈនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។

ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ App «មតិយើង» ជូនមន្ត្រីអាជ្ញាធរចំណុះរដ្ឋបាលក្រុងកំពត កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដែលប្រព្រឹត្តធ្វើនៅសាលប្រជុំសាលាក្រុងកំពត រៀបចំដោយការិយាល័យប្រជាពលរដ្ឋនៃរដ្ឋបាលខេត្តកំពត។

លោក វ៉ែន ស៊ីថា សមាជិកក្រុមប្រឹក្សាខេត្តកំពត បានមានប្រសាសន៍ថា ក្នុងយុគសម័យបច្ចេកវិទ្យាជឿនលឿន ការប្រើប្រាស់ប្រព័ន្ធឌីជីថលមិនមែនជាជម្រើសទៀតទេ ប៉ុន្តែជាតម្រូវការចាំបាច់សម្រាប់មន្ត្រីរដ្ឋបាល និងប្រជាពលរដ្ឋ។ ដូច្នេះ ការិយាល័យប្រជាពលរដ្ឋបានដាក់ចេញយុទ្ធសាស្ត្របញ្ជ្រាបចំណេះដឹងអំពី App «មតិយើង» ដល់មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅទូទាំងខេត្ត ដើម្បីឱ្យពួកគាត់អាចប្រើប្រាស់បច្ចេកវិទ្យាក្នុងការផ្តល់ព័ត៌មាន ផ្តល់មតិយោបល់ និងតាមដានការផ្តល់សេវាសាធារណៈបានកាន់តែងាយស្រួល។

លោក ប៉ែន សុីថា បានលើកបន្ថែមឡើងថា ក្រៅពីការសិក្សាពីរបៀបប្រើប្រាស់កម្មវិធី «មតិយើង» មន្ត្រីដែលចូលរួមបណ្តុះបណ្តាលក៏បានយល់ដឹងបន្ថែមអំពីតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ការិយាល័យប្រជាពលរដ្ឋ ព្រមទាំងយន្តការថ្មីៗសម្រាប់ដាក់ពាក្យបណ្តឹង ឬផ្តល់ព័ត៌មានតាមប្រព័ន្ធឌីជីថល បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល មន្ត្រីទាំងអស់ត្រូវបន្តផ្សព្វផ្សាយចំណេះដឹងនេះទៅកាន់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីឱ្យការប្រើប្រាស់ App «មតិយើង» កាន់តែទូលំទូលាយ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះផ្តោតលើចំណុចសំខាន់ពីរ គឺការបញ្ជ្រាបការយល់ដឹងអំពីតួនាទី និងភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ និងការប្រើប្រាស់ និងសារៈប្រយោជន៍របស់កម្មវិធីទូរសព្ទដៃ «មតិយើង»។
កម្មវិធីនេះក៏ជាជំហានដំបូងនៃផែនការចុះផ្សព្វផ្សាយតាមក្រុង ស្រុក និងគ្រឹះស្ថានអប់រំនានាទូទាំងខេត្ត ដើម្បីពង្រីកការយល់ដឹងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការសិស្សានុសិស្ស និងប្រជាពលរដ្ឋឱ្យចូលរួមប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការអភិវឌ្ឍសង្គម និងកែលម្អសេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព៕
អត្ថបទ៖ សឹង រ៉ាត់



-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


