Connect with us

ព័ត៌មានជាតិ

ភ្លៀងប៉ុន្មានថ្ងៃជាប់គ្នានៅបាត់ដំបង បានជួយ​សង្គ្រោះស្រូវជិត ២មុឺនហិកតា ដែលប្រឈមគ្រោះរាំងស្ងួត

បានផុស

នៅ

ស្រូវរបស់ប្រជាកសិករក្នុងស្រុកសង្កែ និងស្រុកឯកភ្នំ ខេត្តបាត់ដំបង ប្រមាណជិត ២មុឺនហិកតា បើកំពុងប្រឈមនឹងគ្រោះរាំងស្ងួត ដោយសារឆ្ងាយពីប្រភពទឹក ដែលជាក្តីកង្វល់របស់ប្រជាកសិករ ក៏ដូចជាមន្ត្រីជំនាញផងនោះ ត្រូវបានធូរស្បើយមួយកំរិតដោយសារតែប៉ុន្មានថ្ងៃនេះ បានធ្លាក់ភ្លៀងជាប់ៗគ្នា ធ្វើឲ្យក្នុងស្រែមានទឹកដកឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា ស្រែដែលប្រជាពលរដ្ឋធ្វើនៅក្នុងស្រុកឯកភ្នំ និងស្រុកសង្កែ គឺស្ថិតនៅក្រៅប្រព័ន្ធធារាសាស្ត្រ ដែលធ្វើឲ្យមានការលំបាកក្នុងការ​ទាញយកទឹកទៅជួយសង្គ្រោះស្រែទាំងនោះ។ ដែលក្នុងនោះស្រុកឯកភ្នំស្រូវដែលប្រឈមខ្វះទឹកមានចំនួន​ ៧.៧៦៩ ហិកតា និងស្រុកសង្កែមានចំនួន ១០.៥៦៣ ហិកតា សរុបមានចំនួន ១៨.៣៦២ ហិកតា។

ស្របពេលដែលមន្ត្រីជំនាញកំពុងចុះធ្វើការស្រង់ទិន្នន័យបន្ថែមអំពីបរិមាណដែលស្រូវកំពុងខ្វះទឹក ក៏ស្រាប់តែមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនមេ ធ្វើឱ្យនៅតាមស្រែដែលកំពុងរងផលប៉ះពាល់មានទឹកដក់ដោយអន្លើ កាត់បន្ថយហានិភ័យនៃការខូចខាត និងនាំមកនូវក្តីសង្ឃឹមរបស់ប្រជាកសិករ ដែលពួកគាត់រំពឹងថា អាចនឹងទទួលបានទិន្នផលឡើងវិញនាពេលខាងមុខ។ ទាំងនេះឆ្លុះបញ្ជាក់ឲ្យឃើញថា ជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការតាមដាននៅពេលមានការចាំបាច់ដើម្បីការពារផលប្រយោជន៍ប្រជាជន និងធនធាននិរន្តរភាពលើវិស័យកសិកម្ម៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម