ព័ត៌មានជាតិ
ស្រូវជិត ២មុឺនហិកតា នៃស្រុកចំនួន២ ក្នុងខេត្តបាត់ដំបង កំពុងប្រឈមនឹងភាពរីងស្ងួត
ស្រូវរបស់ប្រជាកសិករ ដែលស្ថិតក្នុងស្រុកសង្កែ និងស្រុកឯកភ្នំ នៅខេត្តបាត់ដំបង កំពុងប្រឈមនឹងភាពរីងស្ងួត ខណៈស្រូវស្រែទាំងនេះ ស្ថិតនៅឆ្ងាយពីប្រព័ន្ធធារាសាស្ត្រ ធ្វើឱ្យមានការលំបាកក្នុងការសង្គ្រោះ។

បច្ចុប្បន្នមន្ត្រីកសិកម្ម មន្ត្រីធនធានទឹក និងអាជ្ញាធរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ព្រមទាំងធ្វើការស្រង់ទិន្នន័យទៅលើស្រូវដែលកំពុងប្រឈម នឹងការខូចខាត ទៅលើស្រុកចំនួន២ ដែលរហូតមកទល់ពេលនេះ សរុបតួលេខនៃការខូចខាតមានចំនួន ជិត ២មុឺនហិកតា ក្នុងនោះស្រុកឯកភ្នំមានចំនួន ៧ ៧៦៩ ហិចតា និងស្រុកសង្កែមានចំនួន ១០ ៥៦៣ ហិកតា។
លោក ឈឹម វជ្ជរ៉ា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ស្រូវក្នុងស្រុកទាំងពីរ ដែលរងផលប៉ះពាល់ ភាគច្រើនគឺស្ថិតនៅឆ្ងាយពីប្រភពទឹក ដែលបច្ចុប្បន្នកសិករដែលរស់នៅក្នុងស្រុកឯកភ្នំ កំពុងធ្វើការបូមទាញយកទឹកពីប្រភពស្ទឹងសង្កែ ដើម្បីសង្គ្រោះស្រូវ ខណៈដែលក្នុងស្ទឹងបរិមាណទឹកមានតិច។

ដោយឡែកនៅស្រុកសង្កែ ដែលស្ថិតក្នុងតំបន់១ ក្បែរតំបន់២ គឺស្ថិតក្នុងឃុំរការ និងឃុំតាប៉ុន គឺគ្មានប្រភពទឹកចូលទៅដល់ឡើយ ហើយបច្ចុប្បន្នមន្ត្រីរបស់លោក រួមជាមួយនឹងមន្ត្រីនៃមន្ទីរធនធានទឹក ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ កំពុងធ្វើការត្រួតពិនិត្យ ដើម្បីឱ្យដឹងថា តើតំបន់ណាអាចសង្គ្រោះបាន ហើយតំបន់ណាដែលជួយមិនបាន ដើម្បីរាយការណ៍ទៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
បើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្ត រហូតមកទល់នឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ស្រូវរបស់ប្រជាពលរដ្ឋក្នុងស្រុកចំនួនពីរខាងលើដែលរោងការខូចខាតដោយខ្វះទឹកមានចំនួន ១៨ ៣៦២ ហិកតា។

ចំណែកលោក ហៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានសង្កត់ធ្ងន់ថា ប្រជាកសិករខ្លះបានធ្វើស្រែចាប់តាំងពីខែមីនា ដែលបញ្ហានេះហើយធ្វើឱ្យប្រឈមនឹងកង្វះទឹក ខណៈបច្ចុប្បន្នមន្ទីរកំពុងប្រឹងប្រែងរកវិធីសាស្រ្តដើម្បីជួយអន្តរាគមន៍ ហើយបញ្ហាមួយទៀត គឺតំបន់ទាំងពីរនេះ ស្ថិតនៅក្រៅប្រព័ន្ធធារាសាស្ត្រ គឺគ្មានប្រភពទឹកចូលទៅដល់ហើយ ម្យ៉ាងដោយសារនៅឆ្ងាយផងទើបមិនអាចបញ្ចេញទឹកទៅក្រៅប្រព័ន្ធដើម្បីសង្គ្រោបាន៕



អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


