ព័ត៌មានជាតិ
អគ្គមេបញ្ជាការទ័ពម៉ាឡេស៊ីគាំទ្រការដោះស្រាយបញ្ហាជាមួយថៃដោយសន្តិវិធី ខណៈជំរុញបង្កើនកិច្ចសហការយោធាជាមួយកម្ពុជា
អគ្គមេបញ្ជាការទ័ពរដ្ឋសហព័ន្ធម៉ាឡេស៊ីលោក Tan Sri Dato’ Seri Haji Malek Razak bin Sulaiman បានគាំទ្រជំហររបស់កម្ពុជាក្នងុការដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធីជាមួយថៃ ខណៈបានវាយតម្លៃខ្ពស់ដល់ទំនាក់ទំនងកម្ពុជានិងម៉ាឡេស៊ី ជាពិសេសលើទំនាក់ទំនងយោធានៃប្រទេសទាំងពីរ។ លោកបានជំរុញឱ្យមានកិច្ចសហការយោធារវាងកម្ពុជានិងម៉ាឡេស៊ីកើនឡើងបន្ថែមទៀត។

លើកឡើងក្នុងជំនួបជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ លោក Malek Razak បានលើកឡើងដោយកោតសរសើរ និងគោរពចំពោះបទពិសោធន៍ និងការដឹកនាំរបស់របស់សម្ដេចតេជោចំពោះការដោះស្រាយបញ្ហាជាមួយថៃ ជាពិសេសគឺជំហរដោះស្រាយបញ្ហាដោយសន្តិវិធី។
តាមការឱ្យដឹងពីអ្នកនាំពាក្យសម្ដេចតេជោលោក ជា ធីរិទ្ធ បានបញ្ជាក់ថា៖ «ឯកឧត្តមក៏បានគាំទ្រពេញទំហឹងចំពោះជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងថៃដោយសន្តិវិធី»។

ក្នុងជំនួបនៅព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវការដឹងគុណចំពោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលក្នុងពេលដែលលោកធ្វើជាប្រធានអាស៊ានបានចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយជុំវិញជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសគឺការបង្កើត ក្រុមអ្នកសង្កេតការណ៍អាស៊ានដែលជាមរតកដែលកើតឡើងក្នុងអំឡុងពេលដែលម៉ាឡេស៊ីបានធ្វើជាប្រធានអាស៊ាន។
សម្ដេចក៏បានចែករំលែកអំពីស្ថានការណ៍ព្រំដែនកម្ពុជា និងថៃផងដែរ ដែលសម្ដេចបានបញ្ជាក់នូវគោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងថៃដោយឈរលើការដោះស្រាយដោយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។

ក្នុងឱកាសនោះដែរសម្ដេចក៏បានលើកឡើងពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងម៉ាឡេស៊ី ដោយសម្ដេចបានលើកឡើងថា បច្ចុប្បន្ននេះកម្ពុជា និងម៉ាឡេស៊ី មានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ហើយទំនាក់ទំនងនៅក្នុងវិស័យការពារជាតិ ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការយោធានេះលោក Malek Razak បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសកម្ពុជា និងម៉ាឡេស៊ីមានទំនាក់ទំនងដ៏ល្អរវាងគ្នា និងគ្នាហើយជាពិសេសនៅក្នុងក្របខណ្ឌនៃទំនាក់ទំនងកងទ័ព នៃប្រទេសទាំងពីរ។ លោកក៏បានជម្រាបជូនសម្ដេចតេជោផងដែរថាក្នុងពេលដែលលោកជជែកជាមួយនឹងថ្នាក់ដឹកនាំនៃក្រសួងការពារជាតិរបស់កម្ពុជាគឺបានជំរុញយ៉ាងណាឱ្យប្រទេសទាំងពីរពង្រឹងបន្ថែមទៀតនូវកិច្ចការក្នុងវិស័យការពារជាតិ ដើម្បីជាប្រយោជន៍ដល់ប្រជាជាតិជាតិទាំងពីរក៏ដូចជាសហគមន៍អាស៊ានទាំងមូល៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


