ព័ត៌មានជាតិ
សិស្សជិត ៧ ពាន់នាក់ ក្នុងខេត្តជាប់ព្រំដែន ទទួលបានចំណេះដឹងផ្នែក«អក្ខរកម្មព័ត៌មាន» ជួយឱ្យសិស្សអាចទប់ទល់ការវាយលុកពីព័ត៌មានមិនពិត
ក្រសួងអប់រំ យុវជន និង កីឡា បានឱ្យដឹងថា មានសិស្សានុសិស្សប្រមាណជិត ៧,០០០ នាក់ ក្នុងខេត្តជាប់បន្ទាត់ព្រំដែន ទទួលបានចំណេះដឹងផ្នែក«អក្ខរកម្មព័ត៌មាន» ដែលជួយឱ្យសិស្សអាចមានសមត្ថភាពក្នុងការទប់ទល់នឹងហានិភ័យសាយប័រ និង ការវាយលុកពីព័ត៌មានមិនពិត។


បើតាមក្រសួងអប់រំ ចំណេះដឹងមូលដ្ឋានទាំងនេះ នឹងក្លាយជាខែលការពារ និងជាត្រីវិស័យនាំផ្លូវយុវជនឱ្យដើរទាន់ការវិវឌ្ឍ នៃយុគសម័យឌីជីថល ដើម្បីសម្រេចគោលដៅក្នុងការកសាង “ពលរដ្ឋឌីជីថល” ដ៏ពេញលេញសម្រាប់កម្ពុជា ដែលឆ្លើយតបទៅនឹងតម្រូវការបំណិនសតវត្សរ៍ទី ២១។


ក្រសួងអប់រំ បានបន្តថា លើសពីនេះ បំណិនអក្ខរកម្មព័ត៌មាន នឹងជួយពង្រឹងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានប្រកបដោយសុវត្ថិភាព ឆ្លាតវៃ និង ទទួលខុសត្រូវ ចេះវាយតម្លៃលើប្រភពព័ត៌មាន ការពារសុវត្ថិភាព ឯកជនភាព និង ការពារពីហានិភ័យនៅលើអនឡាញ។ តាមរយៈការអនុវត្តផ្ទាល់ទាំងអស់នេះ សិស្សានុសិស្សមិនត្រឹមតែទទួលបានទ្រឹស្តី ឬ ការរៀនប្រើប្រាស់ព័ត៌មាននៅលើអ៊ីនធឺណិតធម្មតានោះទេ ប៉ុន្តែពួកគេកំពុងត្រូវបានសិក្សានូវជំនាញអភិវឌ្ឍន៍បំណិនត្រិះរិះពិចារណាបែបស៊ីជម្រៅ ពិសេសខណៈដែលបណ្ដាញសង្គមពោរពេញដោយព័ត៌មានឥតសណ្ដាប់ធ្នាប់ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់យុវជន។


គួរបញ្ជាក់ថា ក្នុងស្មារតីរួមគ្នាលើកកម្ពស់អក្ខរកម្មព័ត៌មានក្នុងវិស័យអប់រំ នាយកដ្ឋានបរិវត្តកម្មឌីជីថល ក្រសួងអប់រំ យុវជន និង កីឡា សហការជាមួយវិស័យឯកជន និង ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានអនុវត្តគម្រោងស្ដីពីការពង្រឹងសមត្ថភាពអក្ខរកម្មព័ត៌មានក្នុងបរិវត្តកម្មការអប់រំឌីជីថលជូនដល់គ្រូបង្រៀនសរុបចំនួន ១០០ នាក់ ដែលស្ថិតក្នុងខេត្តបន្ទាយមានជ័យ ឧត្ដរមានជ័យ ស្ទឹងត្រែង និង មណ្ឌលគិរី។ វគ្គបណ្ដុះបណ្ដាល នឹងប្រព្រឹត្តទៅ ២ ដំណាក់កាល ដោយវគ្គបណ្ដុះបណ្ដាលផ្ទាល់ផ្តោតទៅលើវិធីសាស្ត្រក្នុងការបង្រៀនប្រកបដោយប្រសិទ្ធភាព ដោយឡែកវគ្គអនឡាញ ផ្តោតលើខ្លឹមសារ និង បច្ចេកទេស ដែលសិក្ខាកាម នឹងត្រូវសិក្សាលើថ្នាលអភិវឌ្ឍន៍សមត្ថភាពក្រសួងអប់រំ យុវជន និង កីឡា។


តាមរយៈការអនុវត្តគម្រោងនេះ សិក្ខាកាម ត្រូវបានបណ្ដុះបណ្ដាលក្លាយជាគ្រូបង្គោល ដោយចែករំលែកបន្តដល់សិស្សានុសិស្សនៅតាមសាលាគោលដៅរៀងខ្លួន ដែលក្នុងនោះ សិស្សានុសិស្សសរុបជិត ៧ ០០០ នាក់ បានក្លាយជាអ្នកទទួលផលដោយទទួលបានចំណេះដឹងស្ដីពីអក្ខរកម្មព័ត៌មាន៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


