Connect with us

ព័ត៌មានជាតិ

ក្រសួងហាមចុះបញ្ជិកាឱសថវេចខ្ចប់សម្រាប់ឱសថសម័យ និងគ្រាប់ឱសថបុរាណ

បានផុស

នៅ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានធ្វើការហាមឃាត់ការចុះបញ្ជិកាឱសថវេចខ្ចប់ជាកំប៉ុង ឬដបចំនួនលើសពី១៥០គ្រាប់សម្រាប់ឱសថសម័យ និងចំនួនលើស៣០០គ្រាប់ឱសថបុរាណ និងឱសថបំប៉នសុខភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងក្នុងលិខិតចុះថ្ងៃទី២១ ខែឧសភានេះថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការរក្សាទុកដាក់ឱសថ ក្រសួងសុខាភិបាលមិនអនុញ្ញាតឱ្យចុះទិដ្ឋាការបញ្ជិកាសម្រាប់ឱសថដែលមានការវេចខ្ចប់ជាកំប៉ុង ឬដបមានចំនួនលើសពី១៥០គ្រាប់ចំពោះឱសថសម័យ និងចំនួនលើសពី ៣០០គ្រាប់ ចំពោះឱសថបុរាណ ឬឱសថបំប៉នសុខភាពដែលមានសម្រាប់ឱសថបំប៉នសុខភាព។លើកលែងការចុះទិដ្ឋាការបញ្ជិកាឱសថនោះស្ថិតក្នុងការផ្គត់ផ្គង់ប្រព័ន្ធសុខាភិបាលសាធារណៈប៉ុណ្ណោះ។

លោកស្រីបានបន្តថា ចំពោះឱសថសម្រាប់ចុះទិដ្ឋការបញ្ជិកាដែលមានការវេចខ្ចប់ជាកំប៉ុង ឬដបតម្រូវឱ្យមានសំបកប្រអប់ពីខាងក្រៅ និងមានព័ត៌មានគ្រប់គ្រាន់។

លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ប្រធានគ្រឹះស្ថានផលិតឱសថ ប្រធានគ្រឹះស្ថានអាហរ័ណនីហរ័ណឱសថ ប្រធានការិយាល័យតំណាងគ្រឹះស្ថានផលិតឱសថនៅក្រៅប្រទេសអនុវត្តតាមសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

Sokha Hotels

ព័ត៌មានពេញនិយម