សុខភាព
ម្ជុលវិទ្យាសាស្ត្រចិន ដែលទទួលស្គាល់ដោយ WHO ពិតជាជួយព្យាបាលជំងឺជាងប្រើថ្នាំ ដូចពាក្យចចាមអារ៉ាម
ការចាក់ម្ជុលវិទ្យាសាស្ត្រគឺជាវិធីព្យាបាលជំងឺនៅក្នុងឱសថបុរាណចិន ដែលមានប្រវត្តិយូរអង្វែងមកហើយ។ មនុស្សជាច្រើនឆ្ងល់ថា តើវានឹងព្យាបាលយ៉ាងដូចម្តេច ទៅនឹងអ្នកឈឺច្រើនមុខ។

WHO បានទទួលការចាក់ម្ជុលវិទ្យាសាស្ត្រ
ការចាក់ម្ជុលវិទ្យាសាស្ត្រត្រូវបានទទួលស្គាល់ថាជាវិទ្យាសាស្ត្រព្យាបាលពិតប្រាកដ ព្រោះមនុស្សជាច្រើននៅតែយល់ថាគ្មានស្តង់ដារ។ វិទ្យាសាស្ត្រនៃការចាក់ម្ជុលវិទ្យាសាស្ត្រ គឺជាវិធីព្យាបាលមួយផ្សេងទៀត ដែលមានការទទួលស្គាល់ជាអន្តរជាតិដោយសារអង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ខ្លួនទទួលយកការព្យាបាលជំងឺនេះ គឺកាត់បន្ថយរោគសញ្ញាដោយការចាក់ម្ជុលវិទ្យាសាស្ត្រ។
ការស្រាវជ្រាវថ្មីៗបានបង្ហាញថា ជំងឺមួយចំនួនដូចជា ការចាល់អាស៊ីដ ឈឺក្បាល ឈឺក្បាលប្រកាំង ការព្យាបាលដោយចាក់ម្ជុលវិទ្យាសាស្ត្រមានឥទ្ធិពលព្យាបាលប្រហាក់ប្រហែល ឬប្រហែលជាច្រើនជាងការប្រើថ្នាំ ព្រោះវាមិនប្រថុយផលប៉ះពាល់ដូចថ្នាំ។
តើការចាក់ម្ជុលវិទ្យាសាស្ត្រជួយព្យាបាលឬបន្ថយរោគសញ្ញាយ៉ាងដូចម្តេច?
ការចាក់ម្ជុលវិទ្យាសាស្ត្រមានទីតាំងស្ថិតនៅត្រង់ចំណុចត្រឹមត្រូវ ដែលមានច្រើនជាង ៣៤៩ ពិន្ទុ។ យោងតាមគោលការណ៍របស់ចិន ការចាក់ម្ជុលវិទ្យាសាស្ត្រគឺជាការធ្វើឲ្យមានតុល្យភាពឡើងវិញ ជួយជំរុញថាមពល។ ការចាក់ម្ជុលវិទ្យាសាស្ត្ររំញោចសរសៃប្រសាទ រំញោចមុខងារ បំបាត់ការឈឺចាប់ ជួយដល់ការកន្ត្រាក់សាច់ដុំ។

តើការចាក់ម្ជុលវិទ្យាសាស្ត្រឈឺចាប់ទេ?
ម្ជុលដែលវេជ្ជបណ្ឌិតប្រើគឺស្តើងនិងតូច (ប្រហែល ០.១-០.៣ mm) នៅពេលដែលម្ជុលត្រូវបានផ្សាំជាមួយសាច់។ នៅពេលយើងមានអារម្មណ៍ឈឺចាប់ នោះរាងកាយនឹងឆ្លើយតបដោយរំញោចប្រព័ន្ធ ហើយនឹងបញ្ជូនលំហូរឈាមទៅតំបន់នោះ។
ចាក់ម្ជុលវិទ្យាសាស្ត្រអាចព្យាបាលជំងឺអ្វីខ្លះ?
រោគសញ្ញានិងជំងឺដែលគេនិយមព្យាបាលដោយចាក់ម្ជុលវិទ្យាសាស្ត្រមានដូចខាងក្រោម៖ ការឈឺចាប់និងជំងឺសាច់ដុំដូចជា រោគសញ្ញាឈឺខ្នងដោយសារអង្គុយយូររាប់ម៉ោង ឈឺក ឈឺស្មា ឈឺក្បាល ឈឺក្បាលប្រកាំង ។ ជំងឺប្រព័ន្ធប្រសាទដូចជា ស្ពឹកម្រាមជើង ខ្វិនមុខ ខ្សោយសាច់ដុំ។ ជំងឺផ្លូវដង្ហើមដូចជា អាឡ័កស៊ី ផ្តាសាយរ៉ាំរ៉ៃ ជំងឺហឺត ជំងឺនៃប្រព័ន្ធ endocrine ដូចជាទឹកនោមផ្អែម លើសឈាម សម្ពាធទាប ជំងឺក្រពះនិងពោះវៀនដូចជាការចាល់អាស៊ីត ក្រពះ ទល់លាមក ។ ជំងឺរោគស្ត្រីដូចជាការធ្វើឲ្យមានតុល្យភាព ការកែតម្រូវអរម៉ូន ការមករដូវមិនទៀងទាត់។
ទោះជាម្ជុលវិទ្យាសាស្ត្រល្អក្ដី តែក៏មានក្រុមមនុស្សដែលមិនគួរចាក់ដែរ។ ឧទាហរណ៍វាជាជំងឺឆ្លង ជាជំងឺមហារីកដែលមិនទាន់បានព្យាបាល ជំងឺដែលត្រូវការការព្យាបាលវះកាត់ ស្ត្រីមានផ្ទៃពោះ អ្នកជំងឺសរសៃឈាម ដែលមានបញ្ហាកំណកឈាម ហើយបំពាក់ឧបករណ៍ការពារបេះដូង ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រយ័ត្ន! ក្រោយជាពីកូវីដ បុរសអាចជួបបញ្ហាខ្សោយផ្លូវភេទ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


