ព័ត៌មានជាតិ
ឱសថបុរាណខ្មែរ នៅតែពេញនិយមសម្រាប់ព្យាបាលជំងឺ របស់ជនជាតិដើមភាគតិចនៅខេត្តរតនគិរី
ឱថងបុរាណខ្មែរ នៅតែជាការពេញនិយមសម្រាប់ព្យាបាលជំងឺ របស់បងប្អូនជនជាតិដើមភាគតិច ដែលរស់នៅខេត្តរតនគិរី និងប្រជាពលរដ្ឋដែលពុំមានលទ្ធភាពទៅព្យាបាលនៅមន្ទីរពេទ្យផ្នែកវេជ្ជសាស្រ្ត។ ដោយសង្កេតឃើញពីនិន្នាការប្រើប្រាស់ថ្នាំខ្មែរ អ្នកស្រី សាវៀន ជាជនជាតិដើមភាគតិច បានរៀនជំនាញផ្សំថ្នាំបុរាណ និងក្លាយជាគ្រូផ្សំថ្នាំចេញពីឬសឈើសម្រាប់ព្យាបាលអ្នកភូមិរហូតដល់សព្វថ្ងៃនេះ។

អ្នកស្រី សាវៀន ជាអ្នកព្យាបាលជំងឺតាមបែបបុរាណ មានទីលំនៅភូមិទៀមលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី បានរៀបរាប់ថា អ្នកស្រីបានប្រកបរបរផ្សំថ្នាំនេះអស់រយៈពេល៩ ឆ្នាំមកហើយ បន្ទាប់ពីបានរៀនជំនាញផ្សំថ្នាំបុរាណជាមួយគ្រូជំនាញនៅឯភ្នំពេញ។ បច្ចុប្បន្ន អ្នកស្រីគឺជាអ្នកផ្តល់ប្រឹក្សា និងផ្សំថ្នាំសម្រាប់ជំងឺទូទៅដល់អ្នកភូមិ ដោយថ្នាំបុរាណ១កញ្ចប់តូចតម្លៃ ១ម៉ឺនរៀល និងកញ្ចប់ធំតម្លៃ ២ម៉ឺនរៀល។

ឱកាសបុរាណដែលអ្នកស្រីផ្សំលក់សម្រាប់ជំងឺទូទៅដូចជា ជំងឺទឹកនោមផ្អែម ប្រៃ ថ្នាំលើសឈាម ជំងឺថ្លើមគ្រប់ប្រភេទ ថ្នាំធ្លាក់ស ថ្នាំហឺត ថ្នាំទៀកទឹក ថ្នាំឬសដូងបាត ថ្នាំទាស់រីងរៃ ថ្នាំមហារីកឆ្អឹង ថ្នាំមហារីកសាច់ ថ្នាំមហារីកស្បូន ថ្នាំគីសដោះ រលាកច្រមុះ ថ្នាំក្រពះ ថ្នាំពោះវៀន ថ្នាំរបេងសួត ថ្នាំតំរងនោម ថ្នាំខ្សោយក្រលៀន ថ្នាំជំនួយកំលាំង ថ្នាំរក្សាក្រមុំកម្លោះ ថ្នាំកូនខ្ចី ថ្នាំសម្រកទម្ងន់ ជំងឺគ្រួសក្នុងប្រម៉ាត់ ជំងឺគ្រួសក្នុងតំរងនោម ថ្នាំរក្សាសម្រស់ ជំងឺសន្លាក់ដៃជើង ជំងឺងាប់ដៃងាប់ជើង ជំងឺស្វាយក្រាប ជំងឺខ្សោយបេះដូង ជំងឺបេះដូងរីក ជំងឺខ្លួនខ្យល់ និងជំងឺប្រេញ ។
អ្នកស្រីបញ្ជាក់ថា៖«ថ្នាំលក់ទៅឲ្យអតិថិជន ខ្ញុំបានណែនាំយកទៅដាំទឹកក្តៅផឹកទៅតាមកម្រិត និងត្រឹមត្រូវក្នុងការផលិតនិងកំណត់ (១កញ្ចប់ ៣ឆ្នាំង ១ឆ្នាំងទឹក២លីត្រ) ច្បាស់លាស់ ដើម្បីចៀសវាងប្រតិកម្ម។ អ្នកស្រីបញ្ជាក់បន្ថែមទៀតថា ចំពោះការផលិតវិញតាមស្តង់ដា មានការវេចខ្ចប់ត្រឹមត្រូវ និងអនាម័យល្អ។

ជាមួយគ្នានេះ អ្នកស្រីណែនាំដល់អ្នកផឹកថ្នាំផ្សំបុរាណ ត្រូវផឹកឱ្យបានទៀងទាត់ តមគ្រឿងសមុទ្រ និងម្ហូបអាហារផ្អាប់ជាដើម។ បើតាមគ្រូផ្សំថ្នាំមានបទពិសោធជិត ១០ឆ្នាំមកនេះ អ្នកផឹកថ្នាំបុរាណមានកម្រិតជាសះស្បើយពីជំងឺយឺតជាងប្រើថ្នាំវិទ្យាសាស្ត្រ ហើយទាមទារអ្នកជំងឺអត់ធ្មត់។
លោក ចំពូ កាំភឿង ជាជនជាតិដើមភាគតិចគ្រឹង បានប្រាប់ថា រាល់ពេលខ្លួនមានជំងឺ តែងទៅរកទិញថ្នាំបុរាណ ដោយសារធ្លាប់ផឹកថ្នាំបុរាណតាំងពីតូចមក ជាពិសេសបានធូរស្បើយក្រោយផឹកថ្នាំទាំងនោះរួច។ លើសពីនេះ ការប្រើថ្នាំបុរាណអាចជួយសន្សំថវិកាផងដែរ ។

មុនក្លាយជាគ្រូផ្សំថ្នាំបុរាណ អ្នកស្រីរៀបរាប់ថា ដំបូងឡើយដោយសារម្តាយ និងបងប្អូនក្នុងភូមិឈឺជាបន្តបន្ទាប់ ក៏បានបញ្ជាទិញថ្នាំបុរាណពីគ្រូបុរាណមួយឈុត ពីរឈុតប្រើទៅធូរស្បើយ ក៏សម្រេចចិត្តនាំម្តាយមកជួបគ្រូផ្សំថ្នាំនៅភ្នំពេញ។ ក្រោយពីអាការៈម្តាយបានធូរស្បើយពីការប្រើថ្នាំបុរាណនេះ ក៏សម្រេចចិត្តរៀនជំនាញផ្សំថ្នាំបុរាណតាំងពីពេលនោះមក ពោលប្រមាណ ១០ឆ្នាំមុន។ បើតាមអ្នកស្រី សាវៀន ជាអ្នកព្យាបាលជំងឺតាមបែបបុរាណ ការកែច្នៃពីស្លឹកឈើ ឬសឈើរុក្ខជាតិឲ្យក្លាយទៅជាប្រភេទថ្នាំឱសថបុរាណដែលមានគុណភាព ត្រូវមានជំនាញច្បាស់លាស់ នោះទើបអាចជួយព្យាបាលជំងឺជាច្រើនតាមប្រភេទទៅតាមស្ថានភាពអាការៈអ្នកជំងឺ៕
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


