ព័ត៌មានជាតិ
រយៈពេល៤ខែ CMAC រកឃើញគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង១ម៉ឺនគ្រាប់
នៅក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២១ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានរកឃើញគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ១៥ ៣៤៨ គ្រាប់ ក្នុងទំហំផ្ទៃដីជាង ៣៥ លានម៉ែត្រក្រឡា។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) ថ្លែងថា សម្រាប់៤ខែ (មករា-មេសា ២០២១) ដើមឆ្នាំ២០២១នេះ អង្គភាពCMAC សម្រេចបានលទ្ធផលប្រកបដោយជោគជ័យ គួរឲ្យកត់សម្គាល់ ទោះបីជាស្ថិតក្នុងស្ថានភាពការរាតត្បាតនៃជម្ងឺកូវីដ-១៩ (ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១) ដែលគំរាមកំហែងដល់សុខភាពសាធារណៈ និងកិច្ចប្រតិបត្តិការរបស់អង្គភាព CMAC យ៉ាងណាក្តី។

លោក ហេង រតនា បញ្ជាក់ថា លទ្ធផលប្រតិបត្តិការក្នុងរយៈពេល៤ខែនេះ អង្គភាព CMAC ធ្វើការរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួនជាង៣៥.៦៥២.០០០ម៉ែត្រក្រឡា ដែលស្មើនឹង៩៤,១៣ ភាគរយ នៃផែនការ៤ខែ ឬស្មើនឹង៣១,៣៨ភាគរយ នៃផែនការប្រចាំឆ្នាំ២០២១។

ក្នុងនោះរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន១៥.៣៤៨គ្រាប់។ ទន្ទឹមនឹងនេះ ក៏បានធ្វើការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដល់ក្រុមគោលដៅបានចំនួន៥.៨១៨លើក ស្មើនឹង១៩៨.៧៣៧ខ្នងផ្ទះ។
អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា អះអាងថា ការគិតគូរជាយុទ្ធសាស្ត្ររបស់ CMAC គឺត្រូវខិតខំរៀនរស់នៅតាមប្រក្រតីកម្មថ្មី ដោយត្រូវធ្វើការងារ និងប្រតិបតិ្តការជាមួយបរិស្ថានថ្មី នៃវីរុសកូវីដ-១៩៕

កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


