Connect with us

ព័ត៌មានជាតិ

កម្លាំងនគរបាលស្រុកគីរីវង់កាប់និងដុតបំផ្លាញដំណាំកញ្ឆា៨ទីតាំង ក្នុងឃុំព្រះបាទជាន់ជុំ

បានផុស

នៅ

​ក្រោមការដឹកនាំ និងចង្អុលបង្ហាញ​ពី​សំណាក់លោកឧ​ត្តម​សេនីយ៍​ទោ សុខ សំណាង ស្នងការ នៃ ស្នង​ការដ្ឋាននគរបាល​ខេត្តតាកែវ ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១ កម្លាំង​ជំនាញ នៃអធិការដ្ឋាន​នគរ​បាល​ស្រុក​គិរីវង់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ទាំង​១២ បាន​ឡើង​រុករក​កាប់​ និង​ដុតបំផ្លាញ​ដំណាំ​កញ្ឆា​ដែល​ជនខិលខូចលួច​ដាំ​ដោយខុសច្បាប់ចំនួន៨​ទីតាំងផ្សេងគ្នា អាង​ស្តុក​ទឹក​៥ នៅ​ចំណុច​ដុប​ថ្ម​ចង្ក្រាន ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ដែលមាន​ផ្ទៃដី​ប្រមាណ​២៧៣២​ម៉ែត្រការ៉េ។

បច្ចុប្បន្ន​កម្លាំង​ជំនាញកំពុង​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់ដំណាំ​កញ្ឆា​ ដើម្បី​យកមក​ផ្តន្ទាទោសតាមផ្លូវ​ច្បាប់៕​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម