ព័ត៌មានជាតិ
នគរបាលខេត្តតាកែវបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសសង្គ្រោះជីវិតជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍
ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលបំប៉នជំនាញស្ដីពី «បច្ចេកទេសសង្គ្រោះជីវិតជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក» ដើម្បីពង្រឹងសមត្ថភាពមន្ត្រីក្នុងការជួយសង្គ្រោះបឋម និងកាត់បន្ថយការបាត់បង់ជីវិតនៅកន្លែងកើតហេតុ។

ពិធីបើកវគ្គនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ និងលោក ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនគរបាលជាតិ និងថ្នាក់ដឹកនាំនគរបាលខេត្តជាច្រើនរូប។

ក្នុងឱកាសនោះ មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងពាក់ព័ន្ធ លោកនាយ និងនាយរងការិយាល័យ ព្រមទាំងមន្រ្តីនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សរុបចំនួន ១០០នាក់ ក្នុងនោះមានស្រី ១៧នាក់។

វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងលើកកម្ពស់ចំណេះដឹង និងជំនាញជាក់ស្តែង ដល់មន្ត្រីនគរបាលចរាចរណ៍ ក្នុងការឆ្លើយតបទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ និងកាត់បន្ថយហានិភ័យធ្ងន់ធ្ងរដែលអាចកើតមាន៕
អត្ថបទ៖ វីរៈ





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


