សន្តិសុខសង្គម
ឧត្តមសេនីយ៍ទោ ម៉ែន លី ត្រូវបានប្រកាសតែងតាំងជាស្នងការនគរបាលខេត្តតាកែវ
លោកឧត្តមសេនីយ៍ទោ ម៉ែន លី អតីតស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ត្រូវបានប្រកាសតែងតាំងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ជំនួសលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ដែលត្រូវបានថ្នាក់ដឹកនាំ តែងតាំងជា អគ្គាធិការរងនៃក្រសួងមហាផ្ទៃ។

ពិធីផ្លាស់ប្តូរ និងផ្ទេរភារកិច្ចស្នងការនគរបាលខេត្តតាកែវនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតិយភាពនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
អញ្ជើញចូលរួមនាឱកាសនោះ មានឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ លោកអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក អភិបាលស្រុកក្រុង លោកអធិការនគរបាល លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថ លោកមេបញ្ជាការផ្នែកសឹករង ស្រុកក្រុង និងលោកនាយប៉ុស្ដិ៍រដ្ឋបាលឃុំសង្កាត់ទាំង១០០ចូលរួមផងដែរ។

សូមជម្រាបជូនដែរថា លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា បានមកកាន់ដំណែងជាស្នងការនគរបាលខេត្តតាកែវ បានចំនួន ២៨ខែ និង៧ថ្ងៃ ហើយត្រូវបានថ្នាក់ដឹកនាំ តែងតាំងជា អគ្គាធិការរង នៃក្រសួងមហាផ្ទៃ ហើយលោកឧត្តមសេនីយ៍ទោ ម៉ែន លី ត្រូវបានក្រសួងមហាផ្ទៃ ផ្ទេរភារកិច្ច ពីស្នងការនគរបាលខេត្តកំពង់ធំ មកជា ស្នងការនគរបាលខេត្តតាកែវជំនួសវិញ៕
អត្ថបទ៖ វីរៈ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


