ព័ត៌មានជាតិ
អតីតរដ្ឋមន្រ្តីក្រសួងសាធារណការ ឯកឧត្តម ត្រាំ អ៉ីវតឹក ទទួលមរណភាព
មុននេះបន្តិចឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហោះពីដំណឹងមរណភាពរបស់ឯកឧត្តម ត្រាំ អ៉ីវតឹក អតីតរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន និងបច្ចុប្បន្នជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស។

ដោយសម្តែងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ឯកឧត្តម សួន សេរីរដ្ឋា បានបញ្ជាក់ថា មរណភាពរបស់ឯកឧត្តមត្រាំ អ៉ីវតឹក គឺជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់របស់ជាតិ។ ឯកឧត្តមជាចាស់ទុំដែលមានចរិតដឹកនាំស្លូតបូត ម៉ឺងម៉ាត់ និងសំដីសំដៅមួយៗច្បាស់ៗ ព្រមទាំងសមញ្ញគួរជាទីគោរព និងយកគំរូរៀនសូត្រតាម។
បើតាមឯកឧត្តម សួន សេរីរដ្ឋា អតីតរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនឯកឧត្តម ត្រាំ អ៉ីវតឹក បានផុតដង្ហើមនៅម៉ោងជាង២រសៀល ថ្ងៃទី១ មិថុនានេះ ក្នុងអាយុ៧២ឆ្នាំ ដោយរោគាពាធ។
គួរបញ្ជាក់ថា ឯកឧត្តម ត្រាំ អ៊ីវតឹក ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ឯកឧត្តមត្រាំ អ៉ីវតឹក បានកាន់តំណែងជាររដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនពីឆ្នាំ២០០៨ ដល់២០១៦។ បន្ទាប់ពីរដ្ឋាភិបាលសម្រេចរុះរើគណៈរដ្ឋមន្រ្តីនៅឆ្នាំ២០១៦ ឯកឧត្តមបានមកកាន់តំណែងជារដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍ពីឆ្នាំ ២០១៦ ដល់ឆ្នាំ២០២០។
នៅខែមីនា ឆ្នាំ២០២០ រដ្ឋាភិបាលបានសម្រេចផ្លាស់ប្តូររដ្ឋមន្រ្តី៤រូបចេញ គឺឯកឧត្តមអង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តមហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មកា និង សាសនា ឯកឧត្តមត្រាំ អ៉ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ឯកឧត្តមពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសារធារណៈ ដោយសម្រេចតែងតាំងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២០ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


