ព័ត៌មានជាតិ
នៅទីក្រុងហាណូយ សីតុណ្ហភាពឡើងដល់ ៤០ អង្សារសេ ទូតខ្មែរណែនាំដល់ពលរដ្ឋប្រុងប្រយ័ត្ន
ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម បានណែនាំដល់និស្សិត សិក្ខាកាមនិងប្រជាពលរដ្ឋខ្មែរកំពុងមានវត្តមាននៅវៀតណាម ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការកើនកម្តៅ ខណៈនៅទីក្រុងហាណូយអាចមានស៊ីតុណ្ហភាពរហូតដល់ទៅ៤០អង្សារសេ។

យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទួតបានឲ្យដឹងថា យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២១ ទីក្រុងហាណូយ និងខេត្តនៅជាប់ ដូចជា Hoa Binh, Hung Yen និង Ha Nam មានសីតុណ្ហភាពឡើងដល់ ៤០អង្សារសេ។ សីតុណ្ហភាពនឹងនៅថេរ លើសពី៣៥អង្សារសេ រហូតដល់ ១៩ ម៉ោងក្នុងមួយថ្ងៃហើយការឡើងកំដៅនេះ នឹងនៅតែបន្តកើតមានក្នុងរយៈពេល ៣ ថ្ងៃបន្តទៀត។
ស្ថានឯកអគ្គរាជទូតសូមណែនាំដល់និស្សិត សិក្ខាកាម និងប្រជាពលរដ្ឋខ្មែរកំពុងមានវត្តមាន នៅវៀតណាម ពិសេសនៅទីក្រុងហាណូយ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ថែរក្សាសុខភាព ដោយឧស្សាហ៍ទទួលទានទឹកឱ្យបានច្រើន និងគួរមានទឹកដាក់តាមខ្លួនជាប់ជាប្រចាំ ដើម្បីទប់ទល់នឹងអាកាសធាតុក្ដៅខ្លាំង។
ឆ្លៀតឱកាសនេះ ស្ថានទូតសូមរំលឹកដល់និស្សិត សិក្ខាកាម និងប្រជាពលរដ្ឋខ្មែរ មានវត្តមាន នៅវៀតណាម សូមមេត្តាបន្តថែរក្សាសុខភាពឲ្យបានល្អ រក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស រក្សាអនាម័យ និងអនុវត្តតាមវិធានការសុខាភិបាល សំដៅការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩៕

អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


