ព័ត៌មានជាតិ
វៀតណាមនឹងមានការកើនឡើងខ្ពស់ នៃកាំរស្មីវិទ្យុសកម្មយូវី ដល់កម្រិតហានិភ័យ
យោងតាមលិខិតជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំវៀតណាម បានជូនដំណឹង ពីការឡើងខ្ពស់ នៃសន្ទស្សន៍កាំរស្មីវិទ្យុសកម្មយូវី នៅប្រទេសវៀតណាម ជាពិសេសនៅទីក្រុងហូជីមិញ និងខេត្តមួយចំនួនទៀតនៅភាគខាងត្បូង។
បាតុភូតនេះ នឹងផ្ដើមពីថ្ងៃទី១៧កុម្ភៈ នេះ រហូតដល់ថ្ងៃសុក្រចុងសប្តាហ៍ ដែលសន្ទស្សន៍កាំរស្មី វិទ្យុសកម្មយូវី នឹងឡើងដល់កម្រិតហានិភ័យខ្ពស់ គឺពី១០ឡើងទៅ នៅទីក្រុងហូជីមិញ ទីក្រុងញ៉ាត្រាង ទីក្រុង Can Tho និងទីក្រុង Ca Mau ។ នៅខេត្តThua Thien Hue និងទីក្រុងដាណាង សន្ទស្សន៍នេះ នឹងឡើងដល់កម្រិតហានិភ័យខ្ពស់ គឺ ៨។ កាំរស្មីវិទ្យុសកម្មយូវីខ្លាំង កើតមានភាគច្រើនមាននៅចន្លោះម៉ោង១១ព្រឹក ដល់១រសៀល។
សន្ទស្សន៍កាំរស្មីវិទ្យុសកម្មយូវី ពី៨ ទៅ១០ នេះមានន័យថា នឹងធ្វើឲ្យខូចខាតស្បែក និងភ្នែកក្នុងរយៈពេល១៥នាទី បើប៉ះពាល់ផ្ទាល់ជាមួយព្រះអាទិត្យ។
សេចក្ដីដូចបានជម្រាបជូនខាងលើ សូមនិស្សិត សិក្ខាកាម និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលកំពុងមានវត្តមាននៅប្រទេសវៀតណាម ពិសេសនៅតាមបណ្ដាខេត្ត ក្រុងដែលបានរៀបរាប់ខាងលើសូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីចៀសវាងនៅហានិភ័យណាមួយ។
ក្នុងករណីបន្ទាន់សូមទំនាក់ទំនងផ្នែកកុងស៊ុល +84965756572៕
អត្ថបទ ៖ សុខុម

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
កីឡា៩ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


