ព័ត៌មានជាតិ
កុងស៊ុលកម្ពុជានៅក្រុងហូជីមិញ អំពាវនាវពលរដ្ឋខ្មែរបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត
ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសិក្ខាកាមនគរបាលជាតិ សិក្ខាកាមយោធា និងនិស្សិតកម្ពុជាទាំងអស់ ដែលមានវត្តមាននៅទីក្រុង ហូជីមិញ ថាគិតចាប់ពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ដែលទីក្រុងហូជីមិញបានអនុវត្តបទបញ្ជាលេខ១៦ ក្នុងការបិទខ្ទប់កុង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តែស្ថានការណ៍វិវត្តនៃជំងឺឆ្លងនេះ មិនទាន់មានភាពថមថយ និងកំពុងវិវត្តយ៉ាងស្មុគស្មាញ ពិបាកស្មាន ដែលបង្កឡើងដោយវីរុសប្រភេទថ្មី Delta ធ្វើឱ្យចំនួនអ្នកឆ្លង និងស្លាប់បន្តកើនឡើង ដោយសារការចម្លងមេរោគរហ័ស និងកាចសាហាវគួរឱ្យបារម្ភ។

យោងតាមគេហទំព័រសារព័ត៌មាន thanhnien.vn ចុះផ្សាយនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ លោក Phan Van Mai អនុលេខាបក្សអចិន្ត្រៃយ៍ទីក្រុងហូជីមិញបានថ្លែងថា ដើម្បីសម្រេចទិសដៅប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ និងគ្រប់គ្រងស្ថានការណ៍ឱ្យបានមុនថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ តាមបទបញ្ជារបស់រដ្ឋាភិបាលវៀតណាម អាជ្ញាធរទីក្រុងហូជីមិញបានសម្រេចបន្តអនុវត្តបទបញ្ជាលេខ១៦ ស្តីពីការរក្សាគម្លាតសង្គម (បិទខ្ទប់ក្រុង) រយៈពេល១ខែបន្ថែមទៀត ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នេះទៅ សំដៅទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ ដើម្បីការពារជីវិត សុខមាលភាពរបស់ប្រជាជន និងកាត់បន្ថយការស្លាប់ជាអតិបរមា។
ជាមួយគ្នានោះ ស្ថានអគ្គកុងស៊ុលបានអំពាវនាវបងប្អូនខ្មែរទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយពាក់ម៉ាស់ជាប្រចាំ លាងដៃនឹងសាប៊ូ ឬជែលលាងដៃកម្ចាត់មេរោគឱ្យបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាព (២ម៉ែត្រ) កុំចេញក្រៅផ្ទះ និងត្រូវអនុវត្តវិធានការសុខាភិបាល និងបទបញ្ហាខាងលើ ឱ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាពបំផុត។ ក្នុងករណីបន្ទាន់សូមទាក់ទងលេខទូរសព្ទ៖ (+84) 2838292751 ឬលោក ព្រីង សុខ កុងស៊ុល ០៣៩ ៩៥៥៦៣៧៧ ឬ អាសយដ្ឋានអីម៉ែល [email protected]។

សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែសីហា រដ្ឋាភិបាលវៀតណាមបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៩,៧១៦នាក់ ឆ្លងក្នុងទីក្រុងហូជីមិញចំនួន ៤,២៣១នាក់ និងស្លាប់ ចំនួន៣៤៩នាក់៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


