ព័ត៌មានជាតិ
ស្ថានទូតកម្ពុជាប្រាប់ឲ្យពលរដ្ឋទាំងអស់នៅវៀតណាម បង្កើនការប្រុងប្រយ័ត្នចំពោះព្យុះ រហូតដល់ចុងឆ្នាំ
ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំ សាធារណរដ្ឋសង្គមនិយមវៀតណាម បានអំពាវនាវប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសវៀតណាម បង្កើនការប្រុងប្រយ័ត្នខ្ពស់ចាប់ពីពេលនេះ រហូតដល់ចុងឆ្នាំ២០២១ ដែលក្នុងនោះមានព្យុះចំនួន៧ ទៅ៩ និងសម្ពាធត្រូពិកទាប ដែលនឹងបោកបក់នៅសមុទ្រខាងកើត ហើយក្នុងនោះ នឹងមានព្យុះចំនួន៤ នឹងបោកបក់ចូលដីគោករបស់ប្រទេស វៀតណាម។

ស្ថានទូតបានបញ្ជាក់នៅលើសេចក្តីជូនដំណឹង ដែលទើបទទួលបាននៅព្រឹកថ្ងៃទី២៤ ខែសីហា នេះថា យោងតាមសារព័ត៌មានវៀតណាម (Viet Nam News) ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ២០២១ ព្យុះចំនួន៧ ទៅ ៩ និងសម្ពាធត្រូពិកទាប នឹងបោកបក់នៅ សមុទ្រខាងកើត ហើយក្នុងនោះមានព្យុះចំនួន ៤ នឹងបោកបក់ចូលដីគោករបស់ប្រទេសវៀតណាម។
ចំពោះបណ្តាខេត្ត និងទីក្រុងនៅភាគកណ្ដាល និងតំបន់កណ្ដាលឈៀងខាងត្បូង នឹងមានភ្លៀងធ្លាក់ខ្លាំង ចាប់ពីខែតុលា វិច្ឆិកា និងធ្នូ ប៉ុន្តែភ្លៀងនឹងមិនធ្លាក់ខ្លាំងដូចឆ្នាំ២០២០ទេ។

ចំណែកអាកាសធាតុ នឹងចុះត្រជាក់លឿនជាងធម្មតា គឺនឹងផ្តើមពីចុងខែកញ្ញា ឬនៅដើមខែតុលា ហើយការចុះត្រជាក់ខ្លាំងអាច នៅពាក់កណ្តាលខែធ្នូ គឺឆាប់ជាងបណ្តាឆ្នាំមុនៗ។
ជាមួយគ្នានោះ ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការងារ ឬមានវត្តមាននៅ វៀតណាម ជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីសុវត្ថិភាព និងជៀសវាងកើតមានបញ្ហាជាយថា ហេតុ និងត្រូវថែរក្សាសុខភាពឱ្យបានល្អ អនុវត្តវិធានការការពារ សុវត្ថិភាព ពាក់ម៉ាស រក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ ដ៏កាចសាហាវផងដែរ៕


ដោយ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


