Connect with us

ព័ត៌មានជាតិ

បិទផ្សារធំខេត្តតាកែវបណ្ដោះអាសន្ន ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ និងពាក់ព័ន្ធច្រើន

បានផុស

នៅ

្លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានបញ្ជាក់នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ នេះថា អាជ្ញាធរនឹងផ្អាកអាជីវកម្មលក់ដូរមួយចំនួនក្នុងផ្សារធំតាកែវ ជាបណ្ដោះអាសន្ន ចាប់ពីម៉ោង១២ថ្ងៃត្រង់នេះ ក្រោយរកឃើញអាជីវករមួយចំនួន វិជ្ជមានកូវីដ-១៩។

លោកអភិបាលក្រុងដូនកែវ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ គឺលោកស្រី ហិន អៀ អ្នកលក់បន្លែខាងជើងផ្សារតាកែវ សូមចូលរួមដោយស្មគ្រចិត្តផ្តល់សំណាកនៅខាងមុខផ្សារធំតាកែវជាបន្ទាន់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម