ព័ត៌មានជាតិ
កាត់ទោសក្រុមចោរប្លន់ប្រាក់ ជាង២លានដុល្លារ ដែលបើកចេញពីធនាគារ CBI
សំណុំរឿងប្លន់ប្រាក់២លាន៤សែនដុល្លារ ក្នុងចំណោមប្រាក់ចំនួន៥លានដុល្លារ ដែលបើកចេញពីធនាគារ CBI កាលពីឆ្នាំ២០១៩ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូង រាជធានីភ្នំពេញ លើកយកមកបើកសវនាការកាត់ទោសលើជនជាប់ចោទ ជាអតីតអ្នកទោសចោរប្លន់ ដែលទើបចេញពីពន្ធនាគារ។

ជនត្រូវចោទ ដែលតុលាការកាត់ទោស ក្នុងសំណុំរឿងនេះ មាន៧នាក់ រួមមាន៖ ទី១ ឈ្មោះ វ៉ា សុខ អាយុ៣៧ឆ្នាំ ជាអ្នកបើកបររថយន្តដឹកប្រាក់ចេញពីធនាគារ និងជាអតីតចោរប្លន់ ដែលទើបចេញពីពន្ធនាគារ។ ទី២ ឈ្មោះ មាស សំណាង អាយុ៣៨ឆ្នាំ ជាអតីតចោរប្លន់ដែលជាប់ពន្ធនាគារ៨ឆ្នាំ ទើបចេញពីគុក។ ទី៣ ឈ្មោះ អៀម សំអន អាយុ៣៧ឆ្នាំ ជាអតីតចោរប្លន់ទើបចេញពីពន្ធនាគារ និងជាអង្គរក្ស។ ទី៤ ឈ្មោះ វ៉ា ស្រ៊ីម ភេទស្រី អាយុ៣១ឆ្នាំ។ ទី៥ ឈ្មោះ លី អ៊ិន ជានគរបាលចរាចរផ្លូវគោក រាជានីភ្នំពេញ។ ទី៦ ឈ្មោះ លឹម រតនៈ ភេទប្រុស និងទី៧ឈ្មោះ លឹម រតនា ភេទប្រុស។ តុលាការ បានចោទប្រកាន់លើក្រុមជនជាប់ចោទពីបទ លួចមានស្ថានទម្ងន់ទោស បទសមគំនិតលួច និងបទទទួលផលចោរកម្ម ប្រព្រឹត្តកាលពីថ្ងៃទី១៦កក្ដដា ឆ្នាំ២០១៩ នៅក្នុងខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ក្នុងសវនាការ ជនជាប់ចោទ ដែលផ្ដើមគំនិតប្លន់យកប្រាក់ បានឆ្លើយសារភាពថា នៅរសៀលថ្ងៃទី១៦កក្ដដា ឆ្នាំ២០១៩ ឈ្មោះ នី សំអាត ជាប្រធានរដ្ឋបាលក្រុមហ៊ុន ឆាយ វ៉ាន់ បានហៅខ្លួនឲ្យបើកឡានជូនទៅធនាគារ ស៊ីប៊ីអាយ ដើម្បីបើកប្រាក់ចំនួន៥លានដុល្លារ ដោយប្រាក់ទាំងនោះដាក់ក្នុងសាក់កាដូចំនួន២ និងថង់ក្រណាត់ខ្មៅមួយ ដាក់នៅបាំងខាងក្រោយរថយន្ត ហើយខ្លួនក៏បានបើករថយន្តទៅយកបុគ្គលិកក្រុមហ៊ុនម្នាក់ នៅកាស៊ីណូណាហ្គា។ បន្ទាប់មកបានដឹកបុគ្គលិកនោះ ទៅផ្លូវត្រសក់ផ្អែម ក៏ចុះនោះទីនោះ។ បន្ទាប់មកខ្លួន ក៏បើកឡានដឹកលុយមកដល់ផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកង ខ្លួនក៏ឈប់ឡានចុះទិញទឹកផឹក ហើយក៏ឆ្លៀតទូរស័ព្ទឲ្យឈ្មោះ មាស សំណាង មកយកខ្លួន ពេលនោះឃើញ មាស សំណាង មកដល់ខ្លួនគេ ក៏បើកទ្វាររថយន្តខាងក្រោយ ហើយនិយាយប្រាប់ឈ្មោះ នី សំអាត ដែលអង្គុយខាងមុខថា ខ្ញុំយកប្រាក់មួយសាក់កាដូហើយ ហើយក៏រត់មកឡើងជិះម៉ូតូ មាស សំណាង ដែលអង្គុយរង់ចាំ ជិះមកដល់ផ្សារស៊ីលឹប ក៏ឈប់ទិញស្បោងខ្មៅយកប្រាក់ចំនួន៧០ម៉ឺនដុល្លា រដាក់ស្បោងផ្ញើឲ្យ មាស សំណាង ទុកឲ្យខ្លួនដោយប្រាប់ថា ២ ឬ ៣ថ្ងៃទៀតខ្លួនមកយកវិញ ហើយក៏ជិះកង់បីឥណ្ឌាមកសាលាចតុមុខ។
ពេលមកដល់សាលាចតុមុខខ្លួនក៏ទូរស័ព្ទរកឈ្មោះ វ៉ា ស្រ៊ីម ជាក្មួយស្រី ហើយក៏បានផ្ញើប្រាក់ចំនួន៩៦ម៉ឺនដុល្លារដាក់ក្នុងឡានក្មួយ។ បន្ទាប់មកខ្លួនគេ ក៏បានជិះកង់បីឥណ្ឌាមកជួបឈ្មោះ អៀម សំអន ជាអង្គរក្ស ហើយក៏បានផ្ញើលុយចំនួន២៥ម៉ឺនដុល្លារ និងឲ្យលុយចាយថែម ២០០០ដុល្លារទៀត ហើយខ្លួនគេក៏បានទិញរថយន្តលុចស៊ីស Ntx200 មួយគ្រឿងតម្លៃជាង៦ម៉ឺនដុល្លារ និងសល់លុយជាប់ខ្លួន១៥ម៉ឺនដុល្លារ នៅជាប់ខ្លួនក៏ចេញទៅកាស៊ីណូស្វាយរៀង ពេលទៅដល់ថ្ងៃទី១៩កក្ដដា ក៏ត្រូវប៉ូលិសចចាប់តែម្ដង។
ចំណែកឈ្មោះ មាស សំណាង បានសារភាពថា ខ្លួនពិតជាបានទទួលលុយបញ្ញើចំនួន៧០ម៉ឺនដុល្លារមែន ហើយលុយនោះខ្លួនបានដកទុក៧ម៉ឺនដុល្លារ យកមកទិញរថយន្តលុចស៊ីស និងសល់៦៣ម៉ឺនដុល្លារទៀត បានយកទៅផ្ញើនៅឈ្មោះ លឹម រតនៈ និងលឹម រតនា ទិញផ្ទះចំនួន៣ល្វែង។ រីឯឈ្មោះ អៀម សំអន ជាអង្គរក្ស បានសារភាពថា ខ្លួនពិតជាបានទទួលលុយចំនួន២៥ម៉ឺនដុល្លារពីឈ្មោះ វ៉ា សុខ ដែលផ្ញើទុកនិងឲ្យខ្លួនចាយចំនួន២០០០ដុល្លារទៀត លុះដល់ថ្ងៃទី ១៩កក្ដដា ក៏ត្រូវប៉ូលិសចាប់ខ្លួនដកហូតលុយមកវិញទាំងអស់។
ចំណែកឈ្មោះ វ៉ា ស្រ៊ីម បានសារភាពថា នៅល្ងាចថ្ងៃទី ១៦កក្ដដា នាងបានជួបពូឈ្មោះ វ៉ា សុខ ហើយគាត់បានផ្ញើលុយចំនួន៩៦ម៉ឺនដុល្លារ ដោយ វ៉ា សុខ ប្រាប់ថាជាលុយគួកជេដីបាន។ ពេលវ៉ា សុខ ចេញផុត នាងក៏បានទាក់ទងមកឈ្មោះ លី អ៊ិន ជាប៉ូលិសចរាចរ នៅក្បាលថ្នល់ផ្ញើលុយចំនួន៩៦ម៉ឺនដុល្លារទុកឲ្យ វ៉ា សុខ លុះដល់ថ្ងៃទី១៩កក្ដដា ឆ្នាំ២០១៩ ក៏ត្រូវប៉ូលិសចាប់បានតែម្ដង។ ដោយសារអស់ម៉ោងរដ្ឋបាល តុលាការបានសម្រេចផ្អាកសវនាការរឿងក្ដីនេះ នៅវេលាម៉ោង១២ ហើយនឹងបន្តនៅថ្ងៃទី ២៣វិច្ឆិកា ឆ្នាំ២០២០ខាងមុខទៀត៕
អត្ថបទ៖ មករា
សូមចុចអាន៖ បើកឡានជួបអ្នកស្គាល់ជិះម៉ូតូ ខំស៊ីផ្លេដាក់ បែរជាគ្រោះថ្នាក់ដល់ជីវិត

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់