ព័ត៌មានជាតិ
សមត្ថកិច្ចស្រុកកំរៀង ចាប់បានថ្នាំញៀនជាង១គីឡូក្រាម ខណៈឃាត់ខ្លួនបានបុរសម្នាក់
មុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ និងថ្នាំញៀនប្រភេទម៉ាទឹកកក ជាង១គីឡូក្រាម ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកកំរៀងក្របួចបាន ខណ:ដែលជនសង្ស័យរូបនេះកំពុងធ្វើសកម្មភាពជាក់ស្តែង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា កិច្ចប្រតិបត្តិការ ដែលធ្វើឡើងដោយកម្លាំងប៉េអឹមស្រុក បានធ្វើឡើង កាលពីវេលាម៉ោង ៣ និង ៣០ នាទី រសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុច ភូមិ ដូង ឃុំ បឹងរាំង ស្រុក កំរៀង ខេត្តបាត់ដំបង ។

នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំង អាវុធហត្ថស្រុកកំរៀង ឃាត់ខ្លួនជនសង្ស័យបាន ១ នាក់ ឈ្មោះ យឿន ជឿន ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិស្វាយ ឃុំ បឹងរាំង ស្រុក កំរៀង ខេត្ត បាត់ដំបង ។ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន ១.គ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន ៦ កញ្ចប់ ទម្ងន់ ១.៣៧១,២៧ ក្រាម ២-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ១ គ្រឿង ៣-កែវសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួនមួយ ៤-ទូរស័ព្ទដៃ ១ គ្រឿង ម៉ាក វីវ៉ូ ពណ៌ក្រហម និង ៥-ម៉ូតូ ១ គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ ។ បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងកំពុងរៀបចំបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្នុងការចាត់វិធានការតាមផ្លូវច្បាប់៕
អត្ថបទ៖សោ និយមរ័ត្ន


-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


