ព័ត៌មានជាតិ
ប្រើល្បិចហៅក្មេងស្រី៤នាក់មកលេងផ្ទះ ទិញទូរសព្ទឲ្យម្នាក់មួយគ្រឿង ដើម្បីបំរើតណ្ហា ត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ
សៀមរាប៖ កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនបុរសជនជាតិបែលហ្សិចម្នាក់ ដោយតុលាការខេត្តសៀមរាបបញ្ជាឲ្យឃុំខ្លួនក្រោមការចោទប្រកាន់ពីបទទិញពេស្យាចារកុមារីចំនួន៤នាក់។
នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត បានប្រាប់អ្នកកាសែតឲ្យដឹងនៅថ្ងៃទី១៤ខែមិថុនានេះថា កាលពីថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២១ ម្តាយក្មេងរងគ្រោះ៣នាក់ បានមកដាក់ពាក្យបណ្តឹង លើជនបរទេសម្នាក់មិនស្គាល់ឈ្មោះ និងសញ្ជាតិ តែក្មេងៗស្គាល់មុខច្បាស់ហើយហៅថា ( teacher)។

ក្រោយពីទទួលពាក្យបណ្តឹងរួច សមត្ថកិច្ចបានសម្ភាសន៍ក្មេងស្រីរងគ្រោះ៤នាក់ ដែលមានឈ្មោះដូចខាងក្រោម៖ទី១, ឈ្មោះ យ.ណ.ភេទស្រី អាយុ១២ ឆ្នាំ ២, ឈ្មោះ រ. ឡ.ភេទ ស្រី អាយុ ១២ឆ្នាំ ៣, ឈ្មោះ ផ.ព.ភេទ ស្រី អាយុ១៣ឆ្នាំ ៤, ឈ្មោះ រ. ល. ភេទស្រី អាយុ ១០ ឆ្នាំ។
តាមការបំភ្លឺរបស់ជនរងគ្រោះទាំង៤នាក់ បានឲ្យដឹងថា ជនបរទេសនោះ បានហៅពួកខ្លួនទៅផ្ទះក្នុងភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ហើយបានទិញទូរស័ព្ទម៉ាក OPPO ឲ្យម្នាក់១គ្រឿង។ បន្ទាប់មកជននេះបានឲ្យប្រាក់ពី១០ដុល្លារ រហូតឡើងដល់១០០ ដុល្លារ និងបានធ្វើការបំពារបំពានផ្លូវភេទជាច្រើនលើក ក្នុងពេលហៅទៅជួបម្តងៗ។
សមត្ថកិច្ចបន្ថែមថា ក្រោយពីការសម្ភាសន៍ រួចលោកបានរាយការណ៍ទៅព្រះរាជអាជ្ញាសុំដីកា បើកការស៊ើបអង្គេតបឋម។ លុះថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១ លោកបានកោះហៅជនបរទេសនោះមកសាកសួរ។

ជនសង្ស័យឈ្មោះ Xavier Vincent G ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិបែលហ្សិច កាន់លិខិតឆ្លងដែនលេខ ER595994 បានឆ្លើយពិតជាបានស្គាល់ក្មេងរងគ្រោះទាំង ៤នាក់នោះពិតប្រាកដមែន និងធ្លាប់បានទិញទូរស័ព្ទឲ្យ និងឲ្លុយក្មេងៗនោះចាយ ធ្លាប់ទិញនំចំណីឲ្យនិងធ្លាប់នាំដើរលេងទៅកាន់ភ្នំគូលែន ប៉ុន្តែមិនបានបំពារបំពានផ្លូវភេទទៅលើកុមារនោះទេ។
ក្រោយពីសាកសួរ ពិនិត្យចម្លើយ ស៊ីសង្វាក់គ្នា ពេលវេលាកន្លែងកើតហេតុ និងការផ្តល់លុយកាក់ សម្ភារ ទើបព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោក មាស ច័ន្ទពិសិទ្ធ បញ្ជាឲ្យឃុំខ្លួនចោទប្រកាន់ពីបទទិញពេស្យាចារកុមារ និងបានបញ្ជូនទៅពន្ធនាគារខេត្តសៀមរាប នារសៀលថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២១៕
អត្ថបទ៖ កុសល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


