សន្តិសុខសង្គម
សមត្ថកិច្ចខេត្តព្រះសីហនុ ចាប់បានជនសង្ស័យ៣នាក់ ករណីជំរិតទារប្រាក់ជាង១ម៉ឺនដុល្លារពីជនជាតិប៉ាគីស្ថានម្នាក់
សមត្ថកិច្ចខេត្តព្រះសីហនុ សហការជាមួយសមត្ថកិច្ចខេត្តកំពត និងរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យជនជាតិប៉ាគីស្ថានចំនួន៣នាក់ និងបន្តស្រាវជ្រាវឃាត់ខ្លួន២នាក់បន្តទៀត ជាប់ពាក់ព័ន្ធនឹងករណីចាប់មនុស្សជំរិតទារប្រាក់ជាង១ម៉ឺនដុល្លារសហរដ្ឋអាមេរិក តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះជាជនជាតិប៉ាគីស្ថានម្នាក់។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការថា ជនសង្ស័យចំនួន៥នាក់ បានធ្វើសកម្មភាពចាប់ជនរងគ្រោះ ០១នាក់ ភេទប្រុស ជនជាតិប៉ាគីស្ថាន ចូលក្នុងរថយន្ត ១គ្រឿង ម៉ាក GS-300 ពណ៌ស នៅវេលាម៉ោង០៧ ព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុច JR Bar ក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

តាមសមត្ថកិច្ចនៅក្នុងរថយន្ត ជនសង្ស័យបានវាយគំរាមជនរងគ្រោះយកប្រាក់ចំនួន ១,៤០០ដុល្លារអាមេរិក និងទូរសព្ទ័ ១គ្រឿង ម៉ាក IPhone 16 Pro Max ព្រមទាំងនិយាយគំរាមជនរងគ្រោះថា ២ថ្ងៃក្រោយ ត្រូវយកប្រាក់ឱ្យពួកគេចំនួន ១០,០០០ដុល្លារអាមេរិកទៀត ។ បន្ទាប់ពីកើតហេតុ ១ម៉ោងក្រោយមក នៅវេលាម៉ោងប្រហែល ០៨និង០០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានយកជនរងគ្រោះមកទម្លាក់ចោលនៅក្នុងឆាយណាថោន ហើយជនសង្ស័យក៏បានបើករថយន្តគេចខ្លួនបាត់។ បន្ទាប់មក ជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ។

ភ្លាមៗ សមត្ថកិច្ចបានបើកការស្រាវជ្រាវ រហូតនៅម៉ោងប្រហែល ១១៖ ៥៥នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ដោយបានការសហការពីកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពត សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ១នាក់ បន្ទាប់មក បានបន្តកិច្ចសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបានបក្ខពួកជនសង្ស័យចំនួន ០២នាក់បន្ថែមទៀត ៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


