ព័ត៌មានជាតិ
សមត្ថកិច្ចចាប់បញ្ជូនបុរសម្នាក់ទៅតុលាការ ក្រោយរកឃើញប្រព្រឹត្តករណីរំលោភ និងចែកចាយរូបភាពអាសអាភាសរបស់កុមារ
ក្រោយរកឃើញថា បានប្រព្រឹត្តបទល្មើសរំលោភសេពសន្ថវៈ ជាមួយនឹងការប្រើប្រាស់បណ្តាញតេឡេក្រាម ដើម្បីផលិត កាន់កាប់ និងចែកចាយរូបភាពអាសអាភាសរបស់កុមារ បុរសវ័យ៤៣ឆ្នាំម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះឃាត់ខ្លួន និងបញ្ជូនទៅកាត់ទោសនៅតុលាការ។ នេះបើតាមអង្គភាពការពារកុមារ CPU ឱ្យដឹងកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។

តាមប្រភពខាងលើ បន្ទាប់ពីការស៊ើបអង្កេតរបស់ក្រុមការងារចម្រុះ FOXTROT25 ដែលមានសមាសភាពពីកងកម្លាំងនគរបាលជាតិ រួមមាននាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ការិយាល័យសន្តិសុខមាតុភូមិ (HSI) នៃស្ថានទូតសហរដ្ឋអាមេរិក និងអង្គភាពការពារកុមារ បានរកឃើញរូបភាពអាសអាភាសលើកុមារកម្ពុជា ត្រូវបានផលិត និងបង្ហោះទៅលើប្រព័ន្ធអនឡាញ ដោយបុរសជាជនសង្ស័យខាងលើ ដែលរស់នៅខេត្តកំពង់ឆ្នាំង។

បច្ចុប្បន្ន បុរសជាជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់នៅសាលាដំបូងខេត្តកំពង់ឆ្នាំង ពីបទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស និងបទផលិតចែកចាយរូបភាពអាសអាភាសលើកុមារ។
លោក ជេមស៍ ម៉ាខេប (James McCabe) នាយកអង្គភាពការពារកុមារ (CPU) បានលើកឡើងថា ជនសង្ស័យនេះបង្កហានិភ័យធ្ងន់ធ្ងរដល់កុមាររងគ្រោះច្រើននាក់។ ក្រុមការងារចម្រុះ FOXTROT25 ក៏បានព្រមានចំពោះអ្នកផលិតរូបភាពអាសអាភាសលើកុមារកម្ពុជា ហើយចែកចាយទៅតាមប្រព័ន្ធអនឡាញ សមត្ថកិច្ចនឹងឆ្លើយតបដោយបើកការស៊ើបអង្កេត និងឃាត់ខ្លួនបុគ្គលដែលប្រព្រឹត្តនោះ៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ៣២ នាទី agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


