ព័ត៌មានជាតិ
ក្មេងទំនើងជាង៦ពាន់នាក់ត្រូវបានបញ្ជូនទៅកាត់ទោសនៅតុលាការពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥
តាមរបាយការណ៍ក្រសួងមហាផ្ទៃចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ សមត្ថកិច្ចបានបញ្ជូនក្មេងទំនើងចំនួន ៦ ៣៧៥នាក់ទៅកាត់ទោសនៅតុលាការ និងមានក្មេងទំនើងជាង ៤ពាន់៥រយនាក់ផ្សេងទៀតទទួលទណ្ឌកម្មរដ្ឋបាល និងអប់រំ។

តាមការឱ្យដឹងពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុខៈ ពីឆ្នាំ២០២៣ ដល់២០២៥ សមត្ថកិច្ចបានបង្ក្រាបករណីក្មេងទំនើងបង្កបញ្ហាក្នុងសង្គមបានជិត៤ពាន់ករណី(៣ ៩៧៨) និងចាប់ខ្លួនបាន ១២ ១៩៤នាក់។ លោកបានឱ្យដឹងថាករណីបង្ក្រាបក្មេងទំនើងនេះមានវិធានការ២គឺការអប់រំហៅឪពុកម្ដាយមកធានា និងករណីដែលក្មេងប្រព្រឹត្តិបង្កការខូចខាតដល់សង្គមធ្ងន់ធ្ងរត្រូវបញ្ជូនទៅតុលាការ។
បើតាមរបាយការណ៍ដែលលោក ទូច សុខៈ បានឱ្យដឹងឆ្នាំ២០២៤ការបង្ក្រាបនិងបញ្ជូនទៅតុលាការបានច្រើនជាងគេដោយចាប់ខ្លួនក្មេងទំនើងបានជាង៥ពាន់នាក់ និងបញ្ជូនទៅតុលាការជិត៣ពាន់នាក់(២ ៨០២នាក់)។ ដោយឡែកឆ្នាំ២០២៥ ករណីក្មេងទំនើងកើតឡើង ៩៩១ករណី ថយចុះ ៣៨%បើធៀបនឹងឆ្នាំ២០២៤ តែចំនួនក្មេងទំនើងដែរត្រូវបញ្ជូនទៅកាត់ទោសនៅតុលាការមានដល់ ២ ៣៥៥នាក់។

លោកបន្ថែមថាជាវិធានការទៅមុខក្រសួងមហាផ្ទៃនឹងបន្តបង្កើនការផ្សព្វផ្សាយការអប់រំបន្ថែមដោយមានការចូលរួមពីអាជ្ញាធរ និងក្រសួងស្ថាប័នពាក់ព័ន្ធបន្ថែមទៀតដើម្បីតាមដាន អប់រំយុវជន ខណៈបង្កើនកម្លាំងល្បាត បង្ក្រាប និងបង្ការបទល្មើសដោយក្មេងទំនើង។
ករណីក្មេងទំនើងនេះត្រូវបានអ្នកតាមដានឃើញថាកើតឡើងជាច្រើនឆ្នាំមកហើយដោយពុំទាន់អាចដោះស្រាយទាំងស្រុងនោះទេ។ អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមលោកបណ្ឌិត ប៉ា ច័ន្ទរឿន ធ្លាប់លើកឡើងប្រាប់កម្ពុជាថ្មីថា ចំណាត់ការកន្លងមករបស់រដ្ឋាភិបាលលើករណីក្មេងទំនើងនេះគឺជាប្រតិកម្មតបលើបញ្ហាដែលកើតឡើងប៉ុណ្ណោះ មិនមែនជាវិធានការបង្ការទេ ដែលនៅតែធ្វើឱ្យបញ្ហាក្មេងទំនើងនេះនៅតែជាបញ្ហាដដែល។

លោកបានឱ្យជាយោបល់ថា រដ្ឋាភិបាលគួរតែមានកិច្ចពិភាក្សាថ្នាក់ជាតិមួយដែលទាញយកធាតុចូលទាំងអស់ពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងអង្គការសង្គមស៊ីវិល សាលារៀន ឪពុកម្ដាយ សាសនា និងយុវជនផងដែរ ដើម្បីស្វែងរកដំណោះស្រាយ រួមទាំងការធ្វើការស្រាវជ្រាវលំអិតមួយលើករណីនេះដែលជាបង្គោលសម្រាប់ឱ្យរដ្ឋាភិបាលដាក់គោលនយោបាយចំទិសដៅផងដែរ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្ត្រី ស សុខា កាលពីពេលថ្មីនេះបានបញ្ជាឱ្យស្នងការដ្ឋាននគរបាលរាជធានីខេត្តទាំងអស់ចាត់វិធានការបង្ក្រាប ចាប់ខ្លួនក្មេងទំនើងដែលបង្កផលប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់ឱ្យបានយ៉ាងយូរ៤៨ម៉ោង ដោយមានជំនឿថាសមត្ថកិច្ចក្រសួងពិតជាអាចបង្ក្រាបករណីក្មេងទំនើងអស់ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


