សន្តិសុខសង្គម
អភិបាលខេត្តកំពង់ឆ្នាំង ណែនាំកម្លាំងមានសមត្ថកិច្ចត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់នៅតាមមូលដ្ឋានអោយបានល្អ
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានរៀបចំប្រជុំវាយតម្លៃលទ្ធផលការងារដើម្បីបូកសរុប ដែលសម្រេចបានក្នុងរយៈពេលកន្លងមក ព្រមទាំងពិភាក្សា និងដាក់ចេញទិសដៅការងារបន្តសម្រាប់អនាគត។

ក្នុងកិច្ចប្រជុំនេះ អាជ្ញាធរខេត្ត និងអង្គភាពពាក់ព័ន្ធបានរាយការណ៍អំពីស្ថានភាពការងារ ក្នុងវិស័យសំខាន់ៗ ដូចជា សន្តិសុខសាធារណៈ សុខាភិបាល អប់រំ កសិកម្ម និងសេដ្ឋកិច្ចក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ ក៏មានការលើកឡើងពីបញ្ហាប្រឈមដែលនៅសេសសល់ និងវិធានការដោះស្រាយ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងការអភិវឌ្ឍន៍តំបន់ឲ្យកាន់តែប្រសើរឡើង។


លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដាក់ចេញនូវទិសដៅសំខាន់ៗដូចជា បន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ ស្ថិរភាព សណ្ដាប់ធ្នាប់សាធារណៈ បង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បញ្ហាក្មេងទំនើង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បទល្មើសនេសាទ ត្រៀមលក្ខណៈអន្តរាគមន៍ឆ្លើយតបជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយ និងបញ្ហាសំខាន់ៗមួយចំនួនទៀត។


ជាមួយគ្នាផងដែរលោកអភិបានខេត្តបានណែនាំឲ្យមន្ទីរ និងអង្គភាពពាក់ព័ន្ធបន្តពង្រឹងកិច្ចសហការគ្នា បង្កើនការទទួលខុសត្រូវ និងអនុវត្តការងារឲ្យបានតាមផែនការដែលបានកំណត់។ ពិសេស គឺការផ្តោតលើការផ្តល់សេវាសាធារណៈឲ្យមានគុណភាព ការពារសុវត្ថិភាពសង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕ អត្ថបទ៖ វ៉ាន់ សេដ្ឋា

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


