ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌឫស្សីកែវ បន្តចុះពិនិត្យផ្សព្វផ្សាយការគ្រប់គ្រងសន្តិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្ដុំ ដើម្បីធានាសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម
កាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦ ម្សិលមិញ រដ្ឋបាលខណ្ឌឫស្សីកែវ បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយអំពីការអនុវត្តអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៦ ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។


លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានមានប្រសាសន៍ថា សុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ក្នុងបរិបទ នៃការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ចជាតិ នាពេលបច្ចុប្បន្ន បានជំរុញឱ្យវិស័យសំណង់ និងការអភិវឌ្ឍលំនៅឋានបែបទំនើប មានការរីកចម្រើនយ៉ាងឆាប់រហ័ស ដូចជា បុរី ខុនដូ អាផាតមិន ផ្ទះសំណាក់ សណ្ឋាគារ និងអគារប្រមូលផ្ដុំមនុស្សផ្សេងៗ ជាច្រើន។


លោកអភិបាលខណ្ឌ បានបន្ថែមថា ទីតាំងលំនៅឋានទាំងនេះ ជាកន្លែងមានប្រជាពលរដ្ឋ និងជនបរទេសចម្រុះជាតិសាសន៍រស់នៅប្រមូលផ្ដុំ ដើម្បីប្រកបមុខរបរ និងបំពេញការងារផ្សេងៗ ដែលទាមទារឱ្យមានការគ្រប់គ្រងសន្តិសុខសុវត្ថិភាពយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ដែលជាឧបករណ៍គតិយុត្តិដ៏សំខាន់សម្រាប់គាំទ្រ និងពង្រឹងដល់ការងារគ្រប់គ្រងសន្តិសុខសង្គម ជាពិសេសការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ រួមមាន បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសគ្រឿងញៀន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។


ជាមួយគ្នានេះដែរ ក្នុងនាមរដ្ឋបាលខណ្ឌឫស្សីកែវ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ លោក ជិន ប៊ុនធឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអ្នកវិនិយោគ ម្ចាស់អគារ និងម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំទាំងអស់ ដែលបានផ្តល់កិច្ចសហការយ៉ាងស្អិតរមួតជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្តវិធានការសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាបាននូវភាពសុខដុមរមនា សុខសុវត្ថិភាព និងភាពទុកចិត្តជូនភ្ញៀវ និងអតិថិជន៕
អត្ថបទ ៖ សំណាង


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


